គ្រួសារកេនយ៉ាទាមទារការវិលត្រឡប់មកវិញមនុស្សជាទីស្រលាញ់របស់ខ្លួនដែលត្រូវជ្រើសរើសឲ្យបម្រើកងទ័ពរុស្ស៊ី

2026/02/21 12:54:53 am        63

គ្រួសាររបស់ជនជាតិកេនយ៉ាដែលរងការចោទប្រកាន់ថា ត្រូវបានគេប្រើល្បិច ដើម្បីចូលរួមប្រយុទ្ធឲ្យរុស្ស៊ីនៅអ៊ុយក្រែននោះ បានទាមទារការវិលត្រឡប់មកវិញមនុស្សជាទីស្រលាញ់របស់ពួកគេ ស្របពេលដែលរបាយការណ៍ចារកម្មផ្លូវការបង្ហាញថា ពលរដ្ឋកេនយ៉ាងជាង ១ពាន់នាក់ ត្រូវបានគេល្បួងនាំយកទៅប្រយុទ្ធនៅជួរមុខ ។

យោងតាមរបាយការណ៍ចារកម្មរបស់ប្រទេសកេនយ៉ាដែលបានបង្ហាញដល់សមាជិកសភា បានឲ្យដឹងថា ជនជាតិកេនយ៉ាជាង ១ពាន់នាក់ ត្រូវបានជ្រើសរើសឲ្យចូលរួមប្រយុទ្ធនៅខាងភាគីរុស្ស៊ីក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដែលច្រើនជាងការប៉ាន់ស្មានរបស់អាជ្ញាធរដល់ទៅប្រាំដង ។

ទោះបីជាយ៉ាងណាក៏ដោយ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Nairobi កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធថា ទីក្រុងមូស្គូ ពុំមានជាប់ពាក់ព័ន្ធទៅនឹងការជ្រើសរើសជនជាតិកេនយ៉ាដោយខុសច្បាប់ឲ្យចូលប្រយុទ្ធនៅអ៊ុយក្រែននោះទេ ទោះបីជាខ្លួនបាននិយាយថា ពលរដ្ឋបរទេសអាចចូលរួមដោយស្ម័គ្រចិត្ត ជាមួយកងកម្លាំងប្រដាប់អាវុធរបស់ពួកគេក៏ដោយ។

មនុស្សរាប់សិបគ្រួសារនាំគ្នាតវ៉ានៅទីក្រុង Nairobi កាលពីថ្ងៃព្រហស្បតិ៍ ទាមទារឲ្យរដ្ឋាភិបាលចាត់វិធានការ រយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយសេវាចារកម្មជាតិប្រទេសមួយនេះ បញ្ចេញរបាយការណ៍លើករណីឆបោក ។

អ្នកស្រី Winnie Rose Wambui មានសាច់ញាតិទៅប្រទេសរុស្ស៊ី និយាយថា អ្នកស្រីសង្ឃឹមថានឹងទទួលបានព័ត៌មានពីប្អូនប្រុស Samuel Maina របស់គាត់ ដែលបានទៅរុស្ស៊ី ពេលជឿថា គាត់នឹងមានការងារធ្វើជាសន្តិសុខនៅផ្សារទំនើប ។ 

អ្នកស្រីនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APថា អ្នកស្រីបាត់ដំណឹងប្អូនប្រុសគាត់កាលពីខែតុលា ឆ្នាំមុន ពេលដែលគាត់ផ្ញើរសំឡេងឈឺចាប់ចេញពីព្រៃ ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        73
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        71
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm