ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើងក្នុងខែធ្នូ ស្របពេលការនាំចូលហក់ឡើងខ្ពស់

2026/02/21 12:58:46 am        59

ឱនភាពពាណិជ្ជកម្មសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងឆាប់រហ័សក្នុងខែធ្នូ ស្របពេលការកញ្ជ្រោលឡើងការនាំចូល ហើយការខ្វះខាតទំនិញក្នុងឆ្នាំ ២០២៥ មានចំនួនខ្ពស់បំផុតជាប់កំណត់ត្រា បើទោះបីជាពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើទំនិញផលិតនៅបរទេសក៏ដោយ ។

ការធ្លាក់ចុះប្រចាំខែលើកទី ២ជាប់ៗគ្នាលើឱនភាពពាណិជ្ជកម្ម ត្រូវបានរាយការណ៍ដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកឡើងថា ពាណិជ្ជកម្ម បានរួមចំណែកតិចតួច ឬពុំបានរួមចំណែកសោះ ចំពោះផលិតក្នុងស្រុកសរុប(GDP) នៅត្រីមាសទី ៤ ឆ្នាំ ២០២៥ ។

ការនាំចេញបានកើនឡើង ៦ភាគរយ ហើយការនាំចូលកើនឡើងជិត ៥ភាគរយកាលពីឆ្នាំមុន ។

ឱនភាពសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានកើនឡើង ២ភាគរយ ដល់កម្រិតជាប់កំណត់ត្រា ១,២៤សែនកោដិដុល្លារកាលពីឆ្នាំមុន ស្របពេលដែលក្រុមហ៊ុនអាមេរិក ជំរុញការនាំចូលបន្ទះឈីបកុំព្យូទ័រ និងទំនិញបច្ចេកវិទ្យាផ្សេងទៀតពីកោះតៃវ៉ាន់ ដើម្បីគាំទ្រការវិនិយោគទ្រង់ទ្រាយធំលើបញ្ញាសិប្បនិម្មិត(AI) ។

ស្របពេលភាពតានតឹងនៅបន្តជាមួយទីក្រុងប៉េកាំង ឱនភាពលើពាណិជ្ជកម្មទំនិញជាមួយចិន បានដាំក្បាលចុះជិត ៣២ភាគរយ ដល់ចំនួន ២០២ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២៥ ដែលជាការធ្លាក់ចុះយ៉ាងឆាប់រហ័ស ទាំងការនាំចេញ និងការនាំចូលពីប្រទេសសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ ។ ប៉ុន្តែពាណិជ្ជកម្មត្រូវបានបង្វែរចេញពីចិន ។ ចំណែកឯ គម្លាតទំនិញជាមួយកោះតៃវ៉ាន់ បានកើនឡើងទ្វេដងដល់ ១៤៧ពាន់លានដុល្លារ និងកើនឡើង ៤៤ភាគរយជាមួយវៀតណាម ដល់ ១៧៨ពាន់លានដុល្លារ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm