FIFA និងក្រុមប្រឹក្សាសន្តិភាព នឹងគាំទ្រការកសាងឡើងវិញ នៅហ្កាហ្សា តាមរយៈវិស័យបាល់ទាត់

2026/02/21 01:07:27 am        63

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA (សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ) និងក្រុមប្រឹក្សាសន្តិភាព (Board of Peace) កាលពីថ្ងៃព្រហស្បតិ៍ (ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីទាក់ទាញការវិនិយោគពីថ្នាក់ដឹកនាំ និងស្ថាប័ននានា នៅលើពិភពលោក ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ តាមរយៈវិស័យបាល់ទាត់។

ក្រុមប្រឹក្សាសន្តិភាព ដែលបង្កើតឡើងក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានបើកកិច្ចប្រជុំផ្លូវការលើកដំបូងរបស់ខ្លួន ដោយផ្តោតលើមូលនិធិកសាងឡើងវិញ នៅតំបន់ហ្កាហ្សា ដែលមានគោលបំណងកសាងដែនដីនេះឡើងវិញ នៅពេលដែលក្រុមហាម៉ាសរំសាយអាវុធ។

ការរំសាយអាវុធរបស់ក្រុមហាម៉ាស និងការដកកងទ័ពអ៊ីស្រាអែល ទំហំនៃមូលនិធិកសាងឡើងវិញ និងការមានលំហូរជំនួយមនុស្សធម៌ទៅកាន់ប្រជាជនដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម ត្រូវបានគេរំពឹងថា នឹងបង្កបញ្ហាប្រឈមយ៉ាងធំដល់ប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាភិបាលនេះ នៅក្នុងប៉ុន្មានខែខាងមុខ។

FIFA បានឲ្យដឹងថា ផែនការសហការរបស់ FIFA រួមមានការសាងសង់ទីលានតូចៗចំនួន ៥០ នៅជិតសាលារៀន និងតំបន់លំនៅឋាន នៅក្នុងតំបន់ហ្កាហ្សា ទីលានស្តង់ដារចំនួន ៥ នៅទូទាំងតំបន់ជាច្រើន សាលាបង្ហាត់បាល់ទាត់ទំនើបរបស់ FIFA និងពហុកីឡដ្ឋានជាតិថ្មីដែលមានចំណុះផ្ទុក ២០.០០០កៅអី។ លោក Trump បាននិយាយថា FIFA នឹងរៃអង្គាសប្រាក់ ៧៥លានដុល្លារអាមេរិក សម្រាប់គម្រោងទាក់ទងនឹងបាល់ទាត់ នៅតំបន់ហ្កាហ្សា។

ប្រមុខ FIFA លោក Gianni Infantino បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ថ្ងៃនេះ FIFA និងក្រុមប្រឹក្សាសន្តិភាព បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដ៏សំខាន់មួយ ដែលនឹងជំរុញការវិនិយោគលើវិស័យបាល់ទាត់ ដើម្បីជួយដល់ដំណើរការស្តារឡើងវិញ នៅក្នុងតំបន់ក្រោយជម្លោះ»៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm       
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        12
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm