កម្មករជំនួយ ៣នាក់ត្រូវបានសម្លាប់ និង ៤នាក់ទៀត រងរបួស ក្នុងការវាយប្រហារយានដ្រូនរបស់កងកម្លាំង RSF នៅស៊ូដង់

2026/02/21 01:10:27 am        73

យោងតាមការអះអាងរបស់បណ្តាញគ្រូពេទ្យស៊ូដង់ បានឲ្យដឹងថា កម្មករជំនួយយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារយានដ្រូនរបស់កងកម្លាំងគាំទ្ររហ័ស(RSF) លើក្បួនរថយន្តដឹកជំនួយនៅរដ្ឋ South Kordofan ប្រទេសស៊ូដង់ ដែលជាការសម្លាប់រង្គាលចុងក្រោយគេលើជនស៊ីវិលនៅក្នុងសង្រ្គាមដ៏ឃោឃៅរបស់ប្រទេសមួយនេះ ។

ក្បួនរថយន្តដឹកជំនួយ និងគ្រឿងផ្គត់ផ្គង់មនុស្សធម៌ បានក្លាយជាគោលដៅវាយប្រហាររបស់កងកម្លាំង RSFនិងសម្ព័ន្ធមិត្តរបស់ពួកគេ គឺចលនារំដោះប្រជាជនស៊ូដង់ ខណៈពេលដែលពួកគេធ្វើដំណើរឆ្លងកាត់តំបន់ Kartala តាមផ្លូវទៅកាន់ទីក្រុង Kadugli និងទីក្រុង Dilling កាលពីថ្ងៃព្រហស្បតិ៍ ។

បណ្តាញគ្រូពេទ្យស៊ូដង់ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដោយចេតនាលើក្បួនរថយន្តមនុស្សធម៌ ដោយពួកគេចាត់ទុកថា វាគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់ទាំងអស់ដែលហាមប្រាមការវាយប្រហារលើកម្មករមនុស្សធម៌ ។

ការវាយប្រហារនេះដែរ គឺជាឧបទ្ទេវហេតុលើកទី ២ ក្នុងរយៈពេលតិចជាង ១ខែ បន្ទាប់ពីការផ្លោងគ្រាប់កាំភ្លើងធំលើក្បួនរថយន្តអង្គការសហប្រជាជាតិនៅទីក្រុង Al-Rahad ។

ក្រុមបណ្តាញគ្រូពេទ្យស៊ូដង់ បានបញ្ជាក់ជាថ្មីម្តងទៀតពីការអំពាវនាវរបស់ពួកគេដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ ឲ្យដាក់សម្ពាធលើថ្នាក់ដឹកនាំកងកម្លាំង RSF ដើម្បីធានាដល់ការការពារក្បួនរថយន្តដឹកជំនួយ និងកម្មកររបស់ពួកគេ ក៏ដូចជាបើកច្រករបៀងសុវត្ថិភាព និងប្រកបដោយនិរន្តរភាព ហើយនិងធ្វើឲ្យអ្នកនៅពីក្រោយគោលដៅ ទទួលខុសត្រូវទោសកំហុសរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        20
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm