ជនប៉ាឡេស្ទីនជម្លៀសខ្លួនហាក់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះផែនការកសាងតំបន់ហ្កាហ្សាឡើងវិញ ស្របពេលដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និយាយប្រាប់ជំនួបដំបូងនៃក្រុមប្រឹក្សាសន្តិភាពកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាច្រើនបានរួមចំណែកថវិកា ៧ពាន់លានដុល្លារដល់ការសាងសង់តំបន់ហ្កាហ្សាឡើងវិញ ។
ផែនការនេះ មានគោលដៅកសាងដែនដីបិទច្រកមួយនេះឡើងវិញ នៅពេលណាដែលក្រុមហាម៉ាសរំសាយអាវុធ គឺជាគោលដៅមួយដែលឆ្ងាយពីការពិត ។
ការរំសាយអាវុធរបស់ក្រុមហាម៉ាសអមដោយការដកទាហានអ៊ីស្រាអែលចេញ ទំហំនៃមូលនិធិកសាងឡើងវិញ ហើយនិងលំហូរជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ស្ថិតនៅក្នុងចំណោមសំនួរធំៗ ដែលត្រូវធ្វើតេស្តប្រសិទ្ធិភាពក្រុមប្រឹក្សាសន្តិភាព ក្នុងពេលប៉ុនា្មនខែខាងមុខនេះ ។

មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកនិយាយថា លោក Trumpនឹងប្រកាសថា ប្រទេសជាច្រើនទៀត មានគម្រោងបញ្ជូនទាហានរាប់ពាន់នាក់របស់ពួកគេ ទៅចូលរួមកងកម្លាំងស្ថិរភាពអន្តរជាតិដែលត្រូវរក្សាសន្តិភាពនៅតំបន់ហ្កាហ្សា ។
លោក Omar Al-Masri គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូបនិយាយថា ជាការពិតណាស់ថា លោកគ្មានសុទិដ្ឋនិយមនោះទេ ពីព្រោះថា ទាំងអស់នេះមានអារម្មណ៍ថាគ្មានន័យ ។ វាគឺជាការជជែករបស់សារព័ត៌មានប៉ុណ្ណោះ ហើយនិងគ្មានអ្វីពិតប្រាកដកើតឡើងនោះទេ ៕
