UNលម្អិតករណីប្រហារជីវិតស្រ្តីនៅស៊ូដង់ និងជំរុញឲ្យមានវិធានការបន្ទាន់

2026/02/21 02:53:42 am        31

ការស៊ើបអង្កេតឯករាជ្យរបស់អង្គការសហប្រជាជាតិ(UN) បាននិយាយនៅក្នុងរបាយការណ៍ថ្មីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា ការសម្លាប់ទ្រង់ទ្រាយធំលើសហគមន៍មិនមែនអារ៉ាប់ ពេលដែលកងកម្លាំងគំាទ្ររហ័ស(RSF) ដណ្តើមបានទីក្រុង al-Fashir គឺជាសញ្ញាមួយនៃអំពើប្រល័យពូជសាសន៍ ។

ទីក្រុង El-Fasher គឺជាតំបន់កាន់កាប់ចុងក្រោយគេរបស់កងទ័ពស៊ូដង់នៅក្នុងតំបន់ Darfur ស្ថិតនៅភាគខាងលិចប្រទេស រហូតដល់ទីក្រុងមួយនេះ ធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់កងកម្លាំង RSF កាលពីចុងខែតុលា ឆ្នាំមុន ។ ភាគីទាំង ២ កំពុងប្រយុទ្ធនៅក្នុងសង្រ្គាមស៊ីវិលដ៏ឃោឃៅ ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ។

ក្នុងរបាយការណ៍ថ្មីកាលពីថ្ងៃព្រហស្បតិ៍នេះ បេសកកម្មស្វែងរកការពិតអន្តរជាតិឯករាជ្យនៅស៊ូដង់ និយាយថា យុទ្ធជនកងកម្លាំង RSF ជាអ្នកនៅពីក្រោយអំពើឃោឃៅ ក្រោយការឡោមព័ទ្ធអស់រយៈពេល ១៨ខែលើទីក្រុង El-Fasher អំឡុងពេលដែលពួកគេដាក់លក្ខខណ្ឌឲ្យកម្ទេចចោលសហគមន៍មិនមែនជាអារ៉ាប់ ជាពិសេសសហគមន៍ Zaghawa និងសហគមន៍ Fur ។

នៅជំនួបក្រុមប្រឹក្សាសន្តិសុខ UNកាលពីថ្ងៃព្រហស្បតិ៍ ក្រុមមន្រ្តីមនុស្សធម៌និយាយថា ស្ថានភាពរបស់ស្រ្តី និងក្មេងស្រី កាន់តែអាក្រក់ទៅខ្លាំង និងឆាប់រហ័ស ចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើង កាលពីរយៈពេលជិត ៣ឆ្នាំមុន ។

លោកស្រី Edem Wosornu គឺជាមន្រ្តីជំនួយការជាន់ខ្ពស់មួយរូបរបស់ UN និយាយប្រាប់ក្រុមប្រឹក្សាថា អំពើហិង្សាលើស្រ្តី និងក្មេងស្រី បានឈានដល់កម្រិតគ្រោះថ្នាក់ ដោយរូបលោកទាមទារឲ្យមានវិធានការការពារអាយុជីវិតរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        10
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        52
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm