វិចិត្រករខ្មែរនិងបរទេសគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ

2026/02/21 03:05:06 am        208

ភ្នំពេញ ៖  ក្រុមវិចិត្រករខ្មែរជាច្រើនរូប និងមានការចូលរួមពីវិចិត្រករបរទេសដែលរស់នៅកម្ពុជា បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្ម ដែលបន្សល់ទុកដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃកន្លងទៅ។ ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។

​ក្រុមវិចិត្រករដែលមានទាំងខ្មែរ និងបរទេសរស់នៅកម្ពុជានឹងប្រើប្រាស់ជក់របស់ខ្លួនជាថ្មី ដើម្បីប្រាប់ទៅពិភពលោកពីសោកនាដកម្មដែលបន្សល់ទុកដោយសារសង្គ្រាមព្រំដែនជាមួយប្រទេស ថៃ។ ជាសង្គ្រាមដែលកម្ពុជា មិនមែនជាអ្នកបង្កហេតុ ហើយមិនមែនជាអ្វីដែលកម្ពុជា ជ្រើសរើសនោះទេ។ កម្ពុជាជ្រើសសន្តិភាព កម្ពុជាជ្រើសរើសការដោះស្រាយតាមផ្លូវច្បាប់ មិនដោយអាវុធនោះទេ។

ការគូរផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលបង្ហាញពីស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅនិងភាពឈឺចាប់នេះ គឺជាការផ្ដួចផ្ដើមដោយលោក តាន់ គីមសួរ ដោយមានកិច្ចសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ផ្ទាំងគំនូរនេះ គូរលើផ្ទាំងទំហំទទឹង ៥ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រ ដើម្បីបង្ហាញជូនសាធារណៈជន ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកពីអ្វីដែលបានកើតឡើងចំពោះកម្ពុជា បង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសុខសន្តិភាព។

លោក តាន់ គីមសួរ លើកឡើងថា ផ្ទាំងគំនូរនៅរាជធានីភ្នំពេញនេះ មានភាពលម្អិតជាងផ្ទាំងគំនូរនៅខេត្តសៀមរាប។ លោកថា ផ្ទាំងគំនូរនឹងចូលរួមប្រាប់ទៅកាន់ពិភពលោកបន្ថែមទៀត ពីអ្វីដែលកម្ពុជាបានរងគ្រោះ ក៏ដូចជាបង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព។

លោក គង់ សុរិយា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងដែរថា ការចូលរួមរបស់ ស.ស.យ.ក គឺដើម្បីលើកកម្ពស់ដល់ការរួបរួមជាតិ ការចូលរួមរបស់យុវជន និងការកសាងសង្គមដែលមានសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាព។ លោកលើកទឹកចិត្ត ឱ្យមានការចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យបានផុសផុលដើម្បីប្រាប់ទៅកាន់ពិភពលោក។

ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។ សាធារណៈជនអាចចូលរួមទស្សនាការគូររបស់វិចិត្រករ និងចូលរួមចែករំលែកផ្សព្វផ្សាយដែលកម្ពុជាបានរងគ្រោះ និងផ្សព្វផ្សាយពីសន្តិភាពដែលកម្ពុជាចង់បាន។ ការដោះស្រាយដោយប្រើប្រាស់ច្បាប់ ពុំមែនជាការដោះស្រាយដោយប្រើអាវុធនោះទេ៕

អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm