គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះចាក់វ៉ាក់សាំង និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ឃុំតាសាល

2022/03/21 11:43:08 pm        810

កំពង់ស្ពឺ ៖ ​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តសកម្មភាព​សប្បុ​រស​ធម៌​ដ៏ល្អថ្លៃ​ថ្លា​ដើម្បី​លើក​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋឲ្យល្អប្រសើរ លើទឹកដីឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៣៦នាក់ បានចុះ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ដោយមិនគិត​ថវិកាបេសក​កម្ម អប់រំផ្សព្វ​ផ្សាយ​បង្ការ​ជំងឺ​កូវីដ-១៩ រៀនរស់នៅធម្មតាក្នុងប្រក្រតីភាពថ្មី វិធានការសុខាភិបាល “៣ការពារ ៣កុំ” និងពិនិត្យព្យាបាលជំងឺ រួម​ទាំង​ចែក​ថ្នាំ​ពេទ្យ ម៉ាស់ អាល់កុល ​និងគ្រឿងឧបភោគបរិភោគ ជូនបងប្អូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ៣៨៩នាក់ ព្រមទាំង​​បាន​បណ្តុះ​បណ្តាល​អំពីវិធីសាស្ត្រសង្គ្រោះបឋម ជូនដល់ប្អូនៗ​សិស្សានុសិស្ស​​ចំនួន ៣២នាក់ ដែលជា​អំណោយ​ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធយុវជនកម្ពុជា ជាប្រធាន​គណៈ​កម្មការទី៧ រដ្ឋសភា និងជា​ប្រធាន​កិត្តិយ​សក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ស្ទឹងឃ្លៀច ស្ថិតនៅឃុំតាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សកម្មភាពខាងលើនេះដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឬទ្ធី អនុប្រធានប្រតិបត្តិ តំណាង​ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជា​ប្រធានប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី សហការជាមួយលោក ងួន វាសនា អភិបាលស្រុកឱរ៉ាល់ លោក ចែម សារីម ប្រធាន​គណបក្ស​​ប្រជាជន​កម្ពុជា​ស្រុកឱរ៉ាល់ និងលោកស្រី យឹម សុធារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ និង កងកម្លាំង​ប្រដាប់​អាវុធ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ យុវជនកាក​បាទ​ក្រហម​កម្ពុជា​ស្រុក យុវជន​កាយរិទ្ធ​កម្ពុជា​ស្រុក យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់។

លោកវេជ្ជបណ្ឌិត សាយ រិទ្ធ បានមានប្រសាសន៍ថា ជានិច្ចកាល ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី តែងទទួលបាននូវការស្វាគមន៍ គោរពស្រលាញ់រាប់អាន មានការគាំទ្រ ផ្តល់ជំនឿ​ទុកចិត្តខ្ពស់ ពីសំ​ណាក់​បង​ប្អូនប្រជាពលរដ្ឋ តាមរយៈបទពិសោធន៍ ក្នុងការបំពេញបេសកកម្ម ការងារ​ជួយ​សង្គ្រោះ​ជីវីត​ប្រជាពលរដ្ឋ ដោយបានចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស និងការ​ពិនិត្យ​​ព្យាបាល​ជំងឺ រួមទាំងចែកថ្នាំពេទ្យជូនបងប្អូន​ប្រជាពល​រដ្ឋ​ដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការ​នយោបាយ ពិសេសបំពេញការងារប្រកបដោយវិជ្ជាជីវៈ មានសម្ថភាពខ្ពស់ ក្រមសីលធម៌ ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សុខុមាលភាព និងផ្តល់ស្នាមញញឹមជូនប្រជាពលរដ្ឋនៅតាម សហគមន៍​មូលដ្ឋាន​។

ជាមួយគ្នានោះលោក ចែម សារីម និងលោក ងួន វាសនា សូមគោរពថ្លែងអំណរគុណ និងសូម​វាយ​តម្លៃ​ខ្ពស់​ដល់សកម្មភាពមនុស្សធម៌របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែល​បាន​និង​កំពុង​ចុះ​បំពេញ​​បេសកកម្មនៅតាមបណ្តារាជធានី-ខេត្ត ទូទាំងប្រទេសកម្ពុជា ក្នុងការ​ចូល​រួមជា​មួ​​យរាជរដ្ឋាភិបាល លើក​កម្ពស់​​សុខុមាលភាពប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះប្រជាពលរដ្ឋ៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋទាំង៣៨៩នាក់ បានមកទទួល​សេវាពិនិត្យ ព្យាបាល និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទទួលអំណោយថ្នាំពេទ្យ បានគោរព​ថ្លែង​អំណរគុណ​ចំពោះ​ក្រុម​ការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលជាគ្រូពេទ្យទេវតា តែងតែនៅជិតបងប្អូន និងយក​ចិត្ត​ទុក​ដាក់​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ និងកាត់បន្ថយភាពក្រីក្រក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​ផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល១០ឆ្នាំ ០២ធ្នូ ២០១២ ដល់ ២០ មីនា ឆ្នាំ២០២២ ក្រោមការ​ដឹកនាំ​ចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​ចំនួន ៥,៦៧៩នាក់ ស្ត្រីចំនួន ៣,២៣១នាក់ បានចុះ​ពិនិត្យ​និង​ព្យាបាលជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ក្នុងស្រុក​ឱរ៉ាល់​ចំនួន ១៦៧លើក សរុបបានចំនួន ២៤៦,០៦៩នាក់, ចុះ​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋដោយឥត​គិត​ថ្លៃក្នុង​ខេត្តកំពង់ស្ពឺចំនួន ២១១លើក សរុប​បាន​ចំនួន ៣២៤,៩៥៤នាក់ និងបានចុះពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដោយឥតគិតថ្លៃក្នុង ២៥រាជធានី-ខេត្តបានចំនួន ៣៨៤លើក ក្នុងនោះ​ព្យាបាល​ជូនប្រជាពល​បាន​ចំនួន ៥,៧២៣,៣៣៦នាក់ ៕  អត្ថបទ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm