ឆ្នាំ២០២៥ រដ្ឋាករទឹកក្រុងភ្នំពេញសម្រេចបានសមិទ្ធផលធំៗជាច្រើន លើការអភិវឌ្ឍ និងចែកចាយទឹកស្អាត

2026/02/21 06:49:39 pm        163

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រេចបានសមិទ្ធផលធំៗជាច្រើន នៅលើការងារពង្រីកបណ្តាញចែកចាយទឹក ការកាត់ បន្ថយអត្រាទឹកបាត់បង់ ការងារបង្កើនការផលិតទឹកស្អាត ការកើនឡើងនៃអតិថិជន និងការទទូលបានប្រាក់ចំណេញក្នុងវិស័យទឹកស្អាតនេះ ជាដើម។

​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងពិធីបិទ សន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ និងលើកទិសដៅកាងារឆ្នាំ២០២៦ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការងារទឹកស្អាត, សម្ធិផលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានក្នុងឆ្នាំ២០២៥ កន្លង មករួមមាន ការដាក់ឱ្យដំណើរការររោងចក្រផលិតទឹកស្អាតតាខ្មៅ មានសមត្ថភាពផលិត៣ម៉ឺនម៉ែត្រគូប, ការងារបង្កើនការផលិតទឹកស្អាត គិតមកដល់ពេលនេះសម្រេបាន១លានម៉ែត្រគូបក្នុងមួយថ្ងៃ, ការពង្រីកនូវបណ្តាញចែកចាយទឹកស្អាតសម្រេចបានជាង៣០០ គីឡូម៉ែត្រ (គិតសរុបដល់បច្ចប្បន្នមានចំនួនជិត ៦ ពាន់គីឡូម៉ែត្រ), ការកើនឡើងនៃអតិថិជនដល់ប្រមាណជាង ៥២ ម៉ឺន, ការកាត់បន្ថយអត្រាទឹក បាត់បង់ពី ២៧ ភាគរយ មកនៅជាង ២៥ ភាគយ និងទទួលបានប្រាក់ចំណេញប្រមាណ ៩៦ ពាន់លានរៀល។

 ឯកឧត្តមប្រតិភូ បន្ថែមឱ្យដឹងថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតវិញ គិតមកដល់បច្ចុប្បន្ន រោងចក្រទឹកស្អាតដែលស្ថិតក្រោមគម្រោង របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដំណើរមានចំនួនសរុប ៩ កន្លែង ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៧, រោងចក្រទឹកស្អាតម្លិច ចំនួន ១ និងរោងចក្រទឹកស្អាតនៅខេត្តត្បូងឃ្មុំ ចំនួន១ ដោយឡែកគម្រោងទឹកស្អាតនៅរាជធានីភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិត ក្នុងរង្វង់ ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ ខណៈដែលសមត្ថភាពផ្គត់ផ្គង់ប្រចាំថ្ងៃ បានកើនឡើងដល់ ៩០ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យទឹកស្អាតនេះ គឺជាវិស័យអាទិភាពមួយ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ ការខិតខំជំរុញនូវរបៀបវារៈគោលនយោបាយ និងកំណែទម្រង់ សំខាន់ៗជាច្រើនក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត ដើម្បីឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានតួនាទីជាយុទ្ធសាស្រ្ត និងគន្លឹះផងដែរ ជាពិសេស ការបន្តធ្វើនវានុវត្តន៍ឥតឈប់ឈរ និងការចាប់យកបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈម ឈានទៅបង្កើនប្រសិទ្ធភាព និងស័ក្តសិទ្ធ ភាព និងការពង្រឹករបៀបរបបការងារផ្អែកលើគុណាធិបតេយ្យ និងអភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ, ក្រៅពីនេះត្រូវពង្រឹងលើការផ្តល់ សេវាជូនអតិថិជន ប្រកបដោយសុច្ចិតភាព៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm