ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់នៅភាគខាងកើត និងភាគខាងត្បូងប្រទេសលីបង់ ជាការរំលោភចុងក្រោយនៃកិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ ២០២៤ ជាមួយក្រុមប្រដាប់អាវុធហេសបូឡា។ ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់ (NNA) បានរាយការណ៍កាលពីថ្ងៃសុក្រថា ការវាយប្រហារតាមអាកាសលើជ្រលងភ្នំបេកា(Bekaa) នៅភាគខាងកើតប្រទេសបានសម្លាប់មនុស្សយ៉ាងហោចណាស់៦នាក់ និងបានបន្សល់ទុកមនុស្ស ២៥ នាក់រងរបួស ដែលត្រូវបាន «បញ្ជូនទៅកាន់មន្ទីរពេទ្យនានាក្នុងតំបន់» នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន NNA។ ក្រោយមកព័ត៌មាន NNA បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់បឋមដល់ ជាង១០នាក់ ដោយមានមនុស្សយ៉ាងហោចណាស់៣០នាក់ផ្សរងទៀតរងរងរបួសក្នុងការវាយប្រហារលើអគារមួយកន្លែងក្នុងទីក្រុង Riyaq ក្នុងខេត្តជ្រលងភ្នំ Bekaa។ ប្រតិបត្តិការស្វែងរកអ្នករស់រានមានជីវិតនៅតែបន្តនៅកន្លែងកើតហេតុ។ កងទ័ពអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារ «មជ្ឈមណ្ឌលទីបញ្ជាការក្រុមហេសបូឡា» នៅក្នុងតំបន់បា Baalbek នៃខេត្ត Bekaa ខណៈប្រភពក្រុមហេសបូឡា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា មេដឹកនាំយោធាម្នាក់មកពីក្រុមប្រដាប់អាវុធស្ថិតក្នុងចំណោមអ្នកស្លាប់។

កាលពីថ្ងៃសុក្រ ក្រសួងសុខាភិបាលសាធារណៈលីបង់បាននិយាយថា មនុស្សយ៉ាងហោចណាស់ពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំ Ein el-Hilweh ជាជំរំជនភៀសខ្លួនប៉ាឡេស្ទីនធំបំផុតរបស់ប្រទេស ។
កងទ័ពអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរបស់ខ្លួនបាន វាយប្រហារមជ្ឈមណ្ឌលទីបញ្ជាការក្រុមហាម៉ាស ដែលក្រុមភេរវករបានធ្វើប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹង ការរំលោភបំពានដដែលៗនៃការយោគយល់គ្នាស្តីពីបទឈប់បាញ់។
ក្រុមហាម៉ាស បានថ្កោលទោសការវាយប្រហារនេះ ដែលខ្លួនបាននិយាយថា នាំឱ្យមានការស្លាប់ និងរបួស ជនស៊ីវិល។
