អ៊ីរ៉ង់៖ សំណើតបតវិញទៅកាន់សហរដ្ឋអាមេរិក អាចនឹងរួចរាល់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត

2026/02/21 08:09:40 pm        124

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) បាននិយាយថា សហរដ្ឋអាមេរិកមិនបានស្វែងរកឲ្យការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់កម្រិតសូន្យឡើយ អំឡុងកិច្ចចរចានុយក្លេអ៊ែរ ក្នុងសប្តាហ៍នេះ ហើយអ៊ីរ៉ង់ក៏មិនបានស្នើផ្អាកការចម្រាញ់នោះដែរ ដោយលោកបន្ថែមថា លោករំពឹងថា នឹងមានសេចក្តីព្រាងសំណើតបតវិញដែលនឹងរួចរាល់ក្នុងរង្វង់ប៉ុន្មានថ្ងៃខាងមុខនេះ។

ក្នុងបទសម្ភាសន៍មួយនៅលើបណ្តាញព័ត៌មានទូរទស្សន៍ខ្សែកាបអាមេរិក MS NOW រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់ថា៖ «យើងមិនបានស្នើសុំការផ្អាកណាមួយឡើយ ហើយភាគីអាមេរិកក៏មិនបានស្នើឲ្យការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតសូន្យដែរ”។

លោកបានបន្តថា៖ «អ្វីដែលយើងកំពុងនិយាយឥឡូវនេះ គឺរបៀបធ្វើឲ្យប្រាកដថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម គឺសន្តិភាព និងនឹងនៅតែសន្តិភាពជារៀងរហូត«។

លោក Araghchi បានបន្ថែមថា «វិធានការធ្វើឲ្យមានទំនុកចិត្ត» ទាំងផ្នែកបច្ចេកទេស និងនយោបាយ នឹងត្រូវអនុវត្ត ដើម្បីធានាថា កម្មវិធីនេះនឹងនៅតែសន្តិភាព ជាថ្នូរនឹងចំណាត់ការមួយចំនួន ពាក់ព័ន្ធនឹងទណ្ឌកម្ម ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។

លោកមិនបានផ្តល់ពេលវេលាជាក់លាក់នោះទេ ជុំវិញសំណើតបតរបស់អ៊ីរ៉ង់ សម្រាប់បេសកជនអាមេរិកលោក Steve Witkoff និងលោក Jared Kushner ប៉ុន្តែលោកបានបញ្ជាក់ថា លោកជឿថា កិច្ចព្រមព្រៀងការទូតមួយ គឺស្ថិតនៅក្នុងរង្វង់នៃការសម្រេចបាន ហើយអាចសម្រេចបាន «ក្នុងរយៈពេលដ៏ខ្លី»។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់ពេលកំណត់ដល់ទីក្រុងតេអេរ៉ង់ចំនួន ១០-១៥ថ្ងៃ ដើម្បីឲ្យធ្វើកិច្ចព្រមព្រៀង ឬបើមិនដូច្នោះទេ ត្រូវប្រឈមនឹង «រឿងអាក្រក់ដ៏ពិតប្រាកដ» ស្របពេលមានការបង្កើនកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា ជាអ្វីដែលបានជំរុញឲ្យមានក្ដីបារម្ភ អំពីការផ្ទុះសង្គ្រាមកាន់តែធំ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm