រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លក់ទឹកបោះដុំឲ្យប្រតិបត្តិករឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច

2026/02/21 10:15:39 pm        187

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះកិច្ចព្រមព្រៀងលក់ទឹកបោះដុំ ជាទឹកស្អាតដែលមានគុណភាព ឱ្យប្រតិបត្តិករឯកជនបែកចាន ដើម្បី ចែកចាយបន្ត ចូលរួមចំណែកលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្ម និងក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែម។

​ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងក្នុងកិច្ច សម្ភាសន៍ ស្តីពីការលក់ទឹកបោះដុំ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងពិធីបិទសន្និបាតលទ្ធផលការងារអាជីវកម្មប៉ាន់ស្មានឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បច្ចុប្បន្នមានសមត្ថភាពផលិតសរុប ប្រមាណក្នុងរង្វង់ ១ លានម៉ែត្រគូប ក្នុងមួយថ្ងៃ ខណៈការចែកចាយប្រចាំថ្ងៃក្នុងរង្វង់ ៩០ ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅសល់ ១០ ម៉ឺនម៉ែត្រ គូប ដែលរដ្ឋាករទឹកបាននិងកំពុងគិតគូរលក់ជូនដល់ប្រតិបត្តិករបែកចាន។ 

 ឯកឧត្តមប្រតិភូ បន្តថា ជុំវិញការលក់ទឹកបោះដុំនេះ កន្លងមករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់ទឹកស្អាតដុំ រវាងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនអញ្ជាញ ស្ថិតនៅ ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល ចំណែកការចុះហត្ថលេខាជាមួយប្រតិបត្តិករទឹកស្អាតឯកជនបែកចាន នេះគឺជាលើកទី២ ដើម្បីយកទៅ ចែកជូននៅក្នុងតំបន់របស់ខ្លួន ខណៈដែលពួកគាត់មានរោងចក្រ និងបណ្តាញទឹកស្អាតរួចជាស្រាច់ នេះគឺជាការចូលរួមចំណែកលើក កម្ពស់សុខភាពប្រជាពលរដ្ឋ ជាពិសេសការផ្តល់ទឹកស្អាតដល់រោងចក្រ សហគ្រាស បម្រើក្នុងអាជីវកម្មនៅក្នុង តំបន់ទាំងនោះឱ្យកាន់តែ ប្រសើរ និងតាមរយៈនេះផងដែរ ក៏ការទាក់ទាញវិនិយោគិនមកបណ្តាក់នៅតំបន់នោះបន្ថែមទៀត ព្រោះថា មានទឹក មានភ្លើង និងមានផ្លូវ គឺមានការអភិវឌ្ឍ។ 

សូមបញ្ជាក់ថា សម្រាប់នីតិកាលទី៧នេះ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាលបានកំណត់យកអាទិភាព គន្លឹះ៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយបានបន្ថែម «បច្ចេកវិទ្យា» ទៅក្នុងអាទិភាពគន្លឹះទី ៥ ហើយ «ទឹក» ត្រូវបានរំកិល មកជាអាទិភាពទី៣។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តតួនាទីជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យទឹក ស្អាត ព្រមទាំងបន្តអនុវត្តគោលនយោបាយ លើកទឹកចិត្តដល់វិស័យឯកជន ក្នុងការចូលរួមវិនិយោគលើវិស័យទឹកស្អាត ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋជាទូទៅ និងការផ្គត់ផ្គង់ទឹកស្អាតក្នុងភូមិសាស្ត្រអាទិភាពដូចជា តំបន់សេដ្ឋកិច្ចពិសេស, សួនបណ្ដុំ សហគ្រាសធុនតូច និងមធ្យម និងតំបន់ប៉ូលសេដ្ឋកិច្ច នៅបណ្តារាជធានីខេត្តជាដើម ដែលជាកត្តាចាំបាច់ក្នុងការរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        137
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        103
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm