លោក Trump ជំរុញសហរដ្ឋអាមេរិកឲ្យធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ខណៈទីប្រឹក្សាឲ្យផ្តោតលើសេដ្ឋកិច្ច

2026/02/21 10:25:02 pm        95

លោកប្រធានាធិបតី Donald Trump បានជំរុញឲ្យសហរដ្ឋអាមេរិកពន្លឿនវិធានការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ទោះបីជាជំនួយការផ្ដល់យោបល់ឲ្យលោកផ្តោតបន្ថែមទៀត លើការដោះស្រាយក្ដីបារម្ភផ្នែកសេដ្ឋកិច្ចរបស់អ្នកបោះឆ្នោត ដោយនេះបានបង្ហាញនូវហានិភ័យនយោបាយនៃការកើនឡើងភាពតានតឹងយោធា នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ២០២៦។

លោក Trump បានបញ្ជាឲ្យបង្កើនកងកម្លាំងយ៉ាងច្រើន នៅតំបន់មជ្ឈិមបូព៌ា និងរៀបចំ សម្រាប់ការវាយប្រហារតាមអាកាសរយៈពេលច្រើនសប្តាហ៍លើអ៊ីរ៉ង់។ ប៉ុន្តែរូបលោកមិនបានបញ្ជាក់លម្អិតនោះឡើយដល់សាធារណជនអាមេរិកថា តើហេតុអ្វីបានជារូបលោកអាចនឹងដឹកនាំសហរដ្ឋអាមេរិកឲ្យធ្វើវិធានការយោធាខ្លាំងក្លាបំផុត ប្រឆាំងនឹងសាធារណរដ្ឋឥស្លាម គិតចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧០ របស់ប្រទេសនេះ។

ការផ្តោតអារម្មណ៍របស់លោក Trump លើអ៊ីរ៉ង់ បានលេចចេញជាឧទាហរណ៍យ៉ាងច្បាស់លាស់បំផុត រហូតមកទល់ពេលនេះ អំពីរបៀបដែលគោលនយោបាយការបរទេស ក្នុងនោះរួមទាំងការពង្រីកនូវការប្រើប្រាស់កម្លាំងយោធាខ្លាំងក្លារបស់លោកផងដែរ បានឈរនៅលើកំពូលនៃរបៀបវារៈរបស់លោក ក្នុងរយៈពេល ១៣ខែដំបូងនៃអាណត្តិទី២ របស់លោក ដែលជារឿយៗគ្របដណ្ដប់លើបញ្ហាក្នុងស្រុក ដូចជាការចំណាយនៃការរស់នៅ ដោយការស្ទង់មតិសាធារណៈបង្ហាញថា ជាអាទិភាពខ្ពស់ជាងសម្រាប់ជនជាតិអាមេរិកភាគច្រើន។

មន្ត្រីជាន់ខ្ពស់ម្នាក់ពីសេតវិមាន បាននិយាយថា ទោះបីជាលោក Trump មានវោហាសាស្ត្រធ្វើសង្គ្រាមក៏ដោយ ក៏នៅតែមិនមាន «ការគាំទ្ររួមគ្នា» នៅក្នុងរដ្ឋបាល ដើម្បីបន្តវិធានការវាយប្រហារលើអ៊ីរ៉ង់ឡើយ។

បើយោងតាមបុគ្គលម្នាក់ បានឲ្យដឹងថា ទីប្រឹក្សាសេតវិមាន និងមន្ត្រីយុទ្ធនាការរបស់គណបក្សសាធារណរដ្ឋ ចង់ឲ្យលោក Trump ផ្តោតលើសេដ្ឋកិច្ច ជាចំណុចមួយដែលត្រូវបានសង្កត់ធ្ងន់ថា ជាបញ្ហាយុទ្ធនាការធំជាងគេ នៅក្នុងសន្និសីទឯកជនមួយ នាសប្តាហ៍នេះ ជាមួយលេខាធិការគណៈរដ្ឋមន្ត្រីជាច្រើន។ លោក Trump មិនមានវត្តមាននៅក្នុងសន្និសីទនោះទេ។

មន្ត្រីសេតវិមានទី២ ដែលឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Reuters សម្រាប់រឿងនេះ បាននិយាយថា របៀបវារៈគោលនយោបាយការបរទេសរបស់លោក Trump «បានធ្វើឡើង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនអាមេរិក»។ មន្ត្រីរូបនេះបានបញ្ជាក់ថា «វិធានការទាំងអស់របស់ប្រធានាធិបតី គឺយកសហរដ្ឋអាមេរិកជាអាទិភាព មិនថាតាមរយៈការធ្វើឲ្យពិភពលោកទាំងមូលមានសុវត្ថិភាព ឬធ្វើឲ្យសេដ្ឋកិច្ចក្នុងប្រទេសរបស់យើងប្រសើរឡើងនោះទេ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        83
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        127
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm