រាជរដ្ឋាភិបាលជម្រុញនិងអភិវឌ្ឍន៍ឧស្សាហកម្មកាត់ដេរ ដើម្បីចាប់យកនូវកាលានុវត្តថ្មីៗ

2022/03/22 12:01:43 am        728

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានប្រកាសយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការឆ្លើយតបទៅ និងចរន្តនៃការវិវត្តន៍ថ្មីៗ ការកើនឡើងនៃតម្រូវការទីផ្សារ និងការចាប់យកកាលានុវត្តភាពវិស័យនេះ ឲ្យកាន់តែប្រសើរ ក្នុងការជម្រុញសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​នៅ​ក្នុងពិធី​ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរផលិត​ស្បែកជើង និងកាបូបកម្ពុជា២០២២-២០២៧ នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២២ ​នេះថា ស្ថិតនៅក្នុង​ស្ថាន​ភាពបច្ចុប្បន្ន ​ការវិវឌ្ឍថ្មីៗ ទាំងកម្រិតសកលតំបន់ និងក្នុងស្រុក អាចនឹងមានបច្ច័យ​ដល់​សេដ្ឋកិច្ចជាតិ ​និងវិស័យកាត់ដេររបស់​កម្ពុជា​ដូចជា៖ ​បន្ទាប់ពីកម្ពុជា​សម្រេច​បាននូវអត្រាការ​ចាក់វ៉ាក់​សាំងខ្ពស់​ ដែលបាន​បង្កើត​បាន​នូវ​ភាព​ស៊ាំ​សហគមន៍​រឹងមាំ​ ក៏ដូចជាការបើកប្រទេស និង​ការបើក​សង្គម​សេដ្ឋកិច្ចក្នុងស្រុកពេញលេញឡើងវិញ វិស័យ​កាត់ដេរ បាន​បង្ហាញ​នូវ​សញ្ញាវិជ្ជមាន​នៃ​កំណើនឡើងវិញ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា បើតាមកាតវាយតម្លៃចុង​ក្រោយរបស់​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ វិស័យកាត់ដេរ សម្រេចបានកំណើនល្អក្នុងអត្រា ៨% ក្នុងឆ្នាំ ២០២១ ធៀបនិងកំណើន​ធ្លាក់​ចុះក្នុងអត្រា -៦,៤% ក្នុងឆ្នាំ ២០២០ ​និងរំពឹងថា ​នឹងសម្រេច​កំណើន ៨% ក្នុងឆ្នាំ ២០២២ បន្តទៀត ​ដែល​ឆ្លុះបញ្ចាំង​តាម​រយៈការកើនឡើង ​នៃតម្រូវការខាងក្រៅ ​ពិសេសទីផ្សារសហរដ្ឋ​អាមេរិក ​គូបផ្សំនិង​ការ​ទទួល​បាន​នៃការបញ្ជាទិញពីប្រទេសជិត​ខាង​ក្នុងពេលចំពោះមុខ។

ចំណែក លោកឧកញ៉ា គង់ សាង ​ប្រធានសមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា ​GMAC ថ្លែងថា ខណៈ​ដែល​ជម្ងឺ​កូវីដ ១៩ នៅកំពុងបន្ត ​និងការផ្ទុះឡើងបញ្ហាសង្គ្រាម ​រុស្សី-អ៊ុយក្រែន ដែលកំពុង​កើតឡើង ​គឺបន្តឲ្យស្ថានភាព ​ពិភពលោកមានភាព​មិនច្បាស់លាស់ ​ក្នុង​នោះចំពោះការដាក់ចេញ​នូវយុទ្ធ​អភិវឌ្ឍន៍​វិស័យកាត់ដេរ ​ផលិតស្បែកជើង​ និងកាបូបរបស់រាជរដ្ឋាភិបាល ​លោកឧកញ៉ា បាន​គាំទ្រពេញ​ទំហឹង ​ចំពោះ​ការ​ជម្រុញ​ដាក់ចេញនូវ​ យុទ្ធសាស្រ្តនេះ ព្រោះវាជាផែនការបង្ហាញ​ផ្លូវ​ដ៏ច្បាស់លាស់មួយ​ ដែល​ផ្តល់​នូវ​ក្តីរំពឹងនៃការរីកលូតលាស់ក្នុង​ វិស័យ៉ស្សាហកម្ម ​ទាំងវិនិយោគិន និងកម្មករនិយោជិត។

ជុំវិញវិស័យឧស្សាហកម្មនេះ, ផ្អែកលើកត្តាសុខសន្តិភាព ​និងស្ថិរភាពនយោបាយ ​ប្រាក់ឈ្នួល និង​ថ្លៃ​ផលិតកម្ម ប្រកួតប្រជែង ​ប្រព័ន្ធ​អនុគ្រោះផ្នែក​ពាណិជ្ជកម្ម ​និង​បរិយាកាសវិនិយោគ​អំណោយផល ដែល​ជា​​ឧត្តមភាព​ប្រកួតប្រជែង​ដ៏រឹងមាំរបស់កម្ពុជា, វិស័យកាត់ដេរ ​ផលិតស្បែកជើង និងកាបូប​បាន​រីក​ចម្រើន​គួរ​ឱ្យកត់សម្គាល់​ និងបាន​ក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់។

ចាប់​តាំង​ពីចុងទសវត្សរ៍ឆ្នាំ ​១៩៩០ រហូតដល់ឆ្នាំ ​២០០៨, ការនាំចេញនៃវិស័យនេះ ​បានរួម​ចំណែក​ក្នុងទំហំប្រមាណជាង ​៩៥% នៃការនាំចេញ​សរុបរបស់កម្ពុជា​ និងនៅតែរក្សាបានក្នុង​កម្រិតខ្ពស់ ពោល​គឺ​ជា​មធ្យម​ជាង ៧០% ​នៅក្រោយវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៨ ​មកទល់នឹងបច្ចុប្បន្ន ខណៈដែល​កម្ពុជា​បាន​និង​កំពុងធ្វើ ​ពិពិធកម្មការនាំចេញផលិតផល​ផ្សេងទៀត​ ដូចជា កង់ គ្រឿង​បន្លាស់រថយន្ត និងគ្រឿង  បង្គុំ​អេឡិចត្រូនិក​ជាដើម៕អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm