លោក Zelenskyy៖ អ៊ុយក្រែនរំដោះបានដែនដី ៣០០គីឡូម៉ែត្រការ៉េ អំឡុងការវាយបកនៅភាគខាងត្បូង

2026/02/21 11:18:36 pm        125

កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦) លោកប្រធានាធិបតី Volodymyr Zelenskyy បានប្រាប់សារព័ត៌មាន AFP ថា កងទ័ពរបស់លោកទើបតែរំដោះបានទឹកដីជាច្រើន នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ទោះបីជាទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដាក់សម្ពាធលើទីក្រុងគីវឲ្យប្រគល់តំបន់ផ្សេងទៀត ដើម្បីបញ្ចប់សង្គ្រាមក៏ដោយ។

អំឡុងពេលថ្លែងសុន្ទរកថា នៅប៉ុន្មានថ្ងៃមុនខួបលើកទី៤ នៃសង្គ្រាមដ៏ធំនេះ លោក Zelenskyy បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងរុស្ស៊ី នៅតែទទូចឲ្យទីក្រុងគីវបោះបងតំបន់ Donbas ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ជាសេណារីយ៉ូដែលអ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀត។

ប៉ុន្តែទោះបីជាមានដំណើរការចរចាដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ជម្លោះនេះក៏ដោយ ក៏កងទ័ពរបស់ទីក្រុងគីវវកំពុងវាយដណ្តើមបានដែនដីពីកងកម្លាំងឈ្លានពានរុស្ស៊ី។ នេះបើតាមលោក Zelenskyy ដែលបាននិយាយប្រាប់សារព័ត៌មាន AFP ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ នៅការិយាល័យប្រធានាធិបតី ក្នុងទីក្រុងគីវ។

លោក Zelenskyy បាននិយាយថា៖ «ខ្ញុំនឹងមិននិយាយលម្អិតច្រើនពេកទេ ប៉ុន្តែថ្ងៃនេះ ខ្ញុំអាចអបអរសាទរកងទ័ពរបស់យើងជាមុនសិន ពោលគឺកងកម្លាំងការពារជាតិទាំងអស់ ពីព្រោះគិតត្រឹមថ្ងៃនេះ ទឹកដីទំហំ ៣០០គីឡូម៉ែត្រការ៉េ ត្រូវបានរំដោះ»។

លោក Zelenskyy បានបន្តថា អ៊ុយក្រែន ដែលកំពុងតែជួបប្រទះនឹងកង្វះខាតកម្លាំងមនុស្ស និងធនធានបើប្រៀបធៀបទៅនឹងកងកម្លាំងរុស្ស៊ី នៅតែប្រឈមនឹងសម្ពាធ ដើម្បីឲ្យប្រគល់តំបន់ Donbas ដែលជាតំបន់ឧស្សាហកម្ម និងបន្ទាយដ៏រឹងមាំមួយនៅភាគខាងកើត ដែលរុស្ស៊ីបានអះអាងថា ជារបស់ខ្លួន។ មេដឹកនាំអ៊ុយក្រែន បានប្រាប់សារព័ត៌មាន AFP ថា៖ «ទាំងអាមេរិក និងរុស្ស៊ី លើកឡើងដូចគ្នាថា ប្រសិនបើអ្នកចង់ឲ្យសង្គ្រាមបញ្ចប់នៅថ្ងៃស្អែក ចូរដកចេញពីតំបន់ Donbas»។

តែយ៉ាងណាក្ដី អ៊ុយក្រែនបានច្រានចោលម្តងហើយម្តងទៀត ចំពោះការដកកងទ័ពរបស់ខ្លួនចេញពីតំបន់នេះ ដោយសង្កត់ធ្ងន់ថា ចំណាត់ការបែបនេះនឹងត្រឹមតែធ្វើឲ្យរុស្ស៊ីមានការជឿជាក់ខ្លាំងឡើងៗប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        29
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm