ក្រុមប្រដាប់អាវុធ សម្លាប់មនុស្សយ៉ាងតិច ៥០នាក់ ហើយចាប់ពង្រត់ស្ត្រី និងកុមារ នៅនីហ្សេរីយ៉ា

2026/02/21 11:50:27 pm        185

យ៉ាងហោចណាស់មនុស្ស ៥០នាក់ ត្រូវបានសម្លាប់ ហើយស្ត្រី និងកុមារជាច្រើននាក់ ត្រូវបានចាប់ពង្រត់បន្ទាប់ពីក្រុមប្រដាប់អាវុធ បានវាយប្រហារភូមិមួយ នៅរដ្ឋ Zamfara ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមសមាជិកសភារបស់រដ្ឋនេះ ដែលបានប្រាប់សារព័ត៌មាន កាលពីថ្ងៃសុក្រ (ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦)។

លោក Hamisu A. Faru សមាជិកសភាតំណាងឲ្យតំបន់ Bukkuyum ភាគខាងត្បូង បាននិយាយថា ក្រុមអ្នកវាយប្រហារ បានវាយឆ្មក់ភូមិ Tungan Dutse ចាប់ពីម៉ោងប្រហែល ៥ល្ងាចថ្ងៃព្រហស្បតិ៍ រហូតដល់ម៉ោងប្រហែល ៣:៣០ព្រឹកថ្ងៃសុក្រ (ម៉ោងក្នុងស្រុក) ដោយដុតបំផ្លាញអគារ និងបាញ់ប្រហារអ្នកស្រុកដែលព្យាយាមរត់គេចខ្លួន។

លោក Faru បានប្រាប់សារព័ត៌មាន Reuters តាមទូរស័ព្ទថា៖ «ពួកគេបានវាយប្រហារពីភូមិមួយ ទៅភូមិមួយទៀត ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥០នាក់ស្លាប់»។ លោកបានបញ្ជាក់ថា ចំនួនជនរងគ្រោះដែលត្រូវបានចាប់ពង្រត់ មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ 

នៅមួយថ្ងៃមុននេះ ប្រជាពលរដ្ឋបានទាក់ទងកងកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋាន នៅពេលដែលពួកគេបានឃើញម៉ូតូជាង ១៥០គ្រឿង ដឹកបុរសៗប្រដាប់អាវុធ។ តែបើតាមពលរដ្ឋម្នាក់ បានប្រាប់ថា ការផ្ដល់ដំណឹងនេះ មិនត្រូវបានគេអើពើឡើយ។

អសន្តិសុខ គឺជាក្តីបារម្ភយ៉ាងខ្លាំង នៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយរដ្ឋាភិបាល កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ដើម្បីស្តារស្ថិរភាពឡើងវិញ។ មានការកើនឡើងនូវការវាយប្រហារ ដែលត្រូវបានចោទថា ជាស្នាដៃរបស់ «ក្រុមចោរប្លន់» ដែលបានអនុវត្តការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ ការចាប់ជំរិត ដើម្បីទាមទារប្រាក់លោះ និងការផ្លាស់ទីលំនៅរបស់សហគមន៍នៅទូទាំងភាគខាងជើងនីហ្សេរីយ៉ា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm