ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកនឹងដំឡើងពន្ធសកលបណ្តោះអាសន្នពី ១០ភាគរយ ដល់ ១៥ភាគរយ លើការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសទាំងអស់ គឺជាកម្រិតពន្ធអតិបរមាអនុញ្ញាតឲ្យក្រោមច្បាប់ ។

ចំណាត់ការនេះ ជាការឆ្លើយតបចំពោះការសម្រេចចិត្តរបស់តុលាការកំពូលសហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យគ្មានសុពលភាពកម្មវិធីពន្ធលើកមុនរបស់លោកដែលពួកគេនិយាយថា លើសពីអំណាចរបស់លោកក្នុងនាមជាប្រធានាធិបតី ។
ពន្ធថ្មីនេះមានមូលដ្ឋាននៅក្នុងច្បាប់ដាច់ដោយឡែកមួយទៀត គេស្គាល់ថាជាច្បាប់ Section 122ដែលនឹងអនុញ្ញាតឲ្យដំឡើងពន្ធដល់ ១៥ភាគរយ ប៉ុន្តែនៅត្រូវការការឯកភាពរបស់សភា ដើម្បីបន្តវា ក្រោយរយៈពេល ១៥០ថ្ងៃ ។
នៅលើបណ្តាញព័ត៌មានសង្គម លោក Trumpនិយាយថា លោកនឹងប្រើប្រាស់រយៈពេលនេះ ដើម្បីធ្វើការលើការដំឡើងពន្ធអនុញ្ញាតស្របច្បាប់ផ្សេងទៀត ៕
