អាជ្ញាធរសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាម បានកើនឡើងដល់ ៧២.០៧០នាក់ ចាប់តាំងពីជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល បានផ្ទុះឡើង នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយមានអ្នករងរបួសកើនឡើងដល់ ១៧១.៧៣៨នាក់។

អាជ្ញាធរបានរាយការណ៍ថា សាកសពម្នាក់ និងមនុស្សរបួស ១០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ៤៨ម៉ោង កន្លងមក។
ចាប់តាំងពីបទឈប់បាញ់នៅហ្កាហ្សាចូលជាធរមាន កាលពីខែតុលា ឆ្នាំមុន ជនជាតិប៉ាឡេស្ទីនចំនួន ៦១២នាក់ ត្រូវបានសម្លាប់ និង ១.៦៤០នាក់ផ្សេងទៀត រងរបួស។ នេះបើយោងតាមអាជ្ញាធរសុខាភិ បាល៕
