លោក Biden និង​សម្ព័ន្ធមិត្ត​ពិភាក្សា​ពី​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​សប្ដាហ៍​ដ៏​សំខាន់​សម្រាប់​ការ​រួប​រួម​គ្នា​ជាមួយ​លោក​ខាង​លិច

2022/03/22 10:24:13 am        1.5 K

សហរដ្ឋអាមេរិក៖ ​លោក​ប្រធានាធិបតី​អាមេរិក Joe Biden និង​សម្ព័ន្ធមិត្ត​សហភាព​អឺរ៉ុប​បាន​ពិភាក្សា​ពី​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ចាប់ផ្ដើម​សប្ដាហ៍​ដ៏​សំខាន់​ក្នុង​ភាព​ជាប់​គាំង​របស់​បណ្ដា​ប្រទេស​លោក​ខាង​លិចជាមួយ​ទីក្រុង Moscow ដែល​នឹង​មើល​ឃើញ​លោក Biden ទៅកាន់​ប្រទេស​ប៉ូឡូញ បន្ទាប់ពី​ចូលរួម​ជំនួប​កំពូល​អង្គការ​ណា​តូ និង​សហភាព​អឺរ៉ុប​។

​សេត​វិមាន​និយាយ​ថា លោក Biden បាន​រៀប​ចំ​ជំនួប​តាម​ទូរស័ព្ទដែល​មាន​រយៈពេល​ជិត​មួយ​ម៉ោង ជាមួយ​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron, អធិការបតី​អាល្លឺម៉ង់លោក Olaf Scholz, នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Mario Draghi និង​នាយករដ្ឋមន្ត្រី​អង់គ្លេសលោក Boris Johnson ដើម្បី​ពិភាក្សា​ពី​ការ​ឆ្លើយ​តប​ទាំងឡាយ​ដែល​បាន​សម្របសម្រួល​។ ​សេត​វិមាន​បាន​និយាយ​ថា មេដឹកនាំ​ទាំងនោះ​បាន​ពិភាក្សា​ពី​ក្ដី​បារម្ភ​ធ្ងន់ធ្ងរ​របស់​ខ្លួន​ អំពី​មធ្យោ​បាយ​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន រួម​ទាំង​ការវាយប្រហារ​របស់​ខ្លួន​លើ​ជន​ស៊ីវិល​។ សេត​វិមាន​បន្ត​ថា មេដឹកនាំ​ទាំងអស់​បាន​គូស​បញ្ជាក់​ពី​ការ​គាំទ្រ​ដែល​នៅតែ​បន្ត​របស់​ខ្លួន​ដល់​អ៊ុយ​ក្រែ​ន រួម​ទាំង​ការ​ផ្ដល់​ជំនួយ​សន្តិសុខ​ទៅកាន់​ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន​ដ៏​អង់អាច ​ដែល​កំពុង​ការពារ​ប្រទេស​ពួកគេ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី និង​ជំនួយ​មនុស្សធម៌ទៅកាន់​ជនជាតិ​អ៊ុយ​ក្រែ​ន​រាប់​លាន​នាក់​ដែល​បាន​រត់​ភៀសខ្លួន​។

​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​លោក Biden នឹង​ចាក​ចេញពី​សហរដ្ឋអាមេរិក​សម្រាប់​ដំណើរ​ដ៏​សំខាន់​បំផុត​របស់​លោក​ ទៅកាន់​បរទេសក្នុង​ពេល​កាន់​ដំណែង​ជា​ប្រធានាធិបតី​របស់​លោក​។ លោក​នឹង​ចូលរួម​ជំនួប​កំពូល ២​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​ Brussels​ បន្ទាប់មក​នឹង​ជួប​ប្រធានាធិបតី​ប៉ូឡូញ​លោក​ Andrzej Duda ក្នុង​ប្រទេស​ប៉ូឡូញ ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​នៃ​ការ​ប្រឈម​របស់​លោក​ខាង​លិច​ជាមួយ​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1057
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        520
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm