ទាហានជើងទឹកថៃចាប់អ្នកនេសាទខ្មែរបីនាក់នៅចម្ងាយជាង១៣គីឡូម៉ែត្រ ពីកោះយ៉​ខេត្តកោះកុង​ ខណៈក្រសួងការបរទេសកម្ពុជា​កំពុងទាមទារឱ្យមានការដោះលែងវិញជាបន្ទាន់

2026/02/23 05:30:25 pm        227

ទាហានជើងទឹកថៃមួយក្រុមប្រដាប់ដោយអាវុធបានចូលមកចាប់ទូក និង​អ្នក​នេសាទ​ខ្មែរ​ចំនួន​បី​នាក់ ​នៅតំបន់កោះយ៉ខេត្តកោះកុង នៃប្រទេសកម្ពុជា ខណៈការចាប់​នេះ​ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​ចាត់​ទុក​ថា​ជាទង្វើរំលោភបំពានយ៉ាងច្បាស់ក្រលែតលើដែនអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជារួ​មទាំងបំពានច្បាប់អន្តរជាតិផង ហើយក្រសួងការបរទេសកម្ពុជាបានធ្វើការតវ៉ា និង​ទាមទារ​ឲ្យ​ថៃ​ធ្វើការដោះលែងពួកគេមកវិញជាបន្ទាន់ផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែល​បាន​ចេញកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានលើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ ធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និង​ការ​អនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយសកម្មភាព របស់កងទ័ពជើងទឹកថៃ រួមទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រម​ទាំង​ការ​រឹប​អូស​នាវានេសាទរបស់ប្រជាពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៧.២​ម៉ៃល៍សមុទ្រ ស្មើនឹងជាង១៣គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងប្រទេសកម្ពុជា។ ក្រសួង​ការ​បរទេស​កម្ពុជា​បានចាត់ទុកថាសកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លើអធិបតេយ្យ និង​ដែន​ទឹក​កម្ពុជាព្រមទាំងច្បាប់អន្តរជាតិ។

យ៉ាងណាក៏​​ដោយកម្ពុជាសូមធ្វើការទាមទារឲ្យថៃដោះលែងពលរដ្ឋកម្ពុជា និងនាវា​នេសាទ​របស់​ពួក​គេ​មក​វិញ​ជា​បន្ទាន់ ហើយបញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជា​សកម្មភាព​អនុវត្ត​ច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការ​សមស្រប​ដើម្បីទ​ប់​ស្កាត់​មិន​ឲ្យ​សកម្ម​ភាព​បែប​នេះកើតជាថ្មីទៀតនៅពេលខាងមុខផងដែរ។

សូមបញ្ជាក់ថា នេះជាលើកទីពីរហើយដែលកងទ័ពជើងទឹកថៃ បានចូលមកចាប់ប្រជានេសាទខ្មែរ ដោយ​ខុស​ច្បាប់ ដោយលើកទីមួយបានធ្វើឡើងកាលពីដើមខែមករា ឆ្នាំ២០២៦កន្លង​ទៅ​ប៉ុន្តែ​ត្រូវ​បាន​ដោះលែង​មកវិញភ្លាមៗក្រោយមានការអន្តរាគមន៍ពីកងទ័ពជើងទឹកកម្ពុជា និងរដ្ឋបាល​ខេត្ត​កោះកុង​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        249
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm