យុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវលើការអភិវឌ្ឍជំនាញ ដើម្បីចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2026/02/23 05:50:08 pm        512

អ្នកជំនាញថ្លែងថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍរបស់ខ្លួន ឱ្យ​ក្លាយ​ជា​ធនធាន​ដែល​មានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយ​តបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើង​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ចែករំលែក ស្តីពីភាពជាអ្នកដឹកនាំ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និង​ការ​គ្រប់​គ្រង​ពេល​វេលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ សមត្ថភាព​ធន​ធាន​មនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺ​ការ​កសាង​ធនធាន មនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទះម្ចាស់ការ និងក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។

ឯកឧត្តមបណ្ឌិតបន្ថែមថា យុវជនគឺជាតួអង្គដ៏សំខាន់ ក្នុងការបន្តវេន សម្រាប់ខ្លួនឯង គ្រួសារ ការ​ដឹកនាំអាជីវកម្ម និងការ ចូលរួមជាមួយសង្គមជាដើម បច្ចុប្បន្នឃើញថា យុវជន​កម្ពុជា​បាន​និង​កំពុង​ដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍន៍របស់ខ្លួន ឱ្យក្លាយជាធនធាន ដែលមានសក្តានុពល តាម​រយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និង​ការ​ចូល​រួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

លោក ឆេង ភារុន អនុប្រធានថ្នាក់តំបន់ឆ្នាំ២០២៦ នៃសភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុ​មុខ​លើកឡើងថា Junior Leadership Accademy (JLA) បានកំពុងជួយយុវជនកម្ពុជា តាម​រយៈ​ការចូលរួមបណ្តុះបណ្តាលជំនាញ ជាពិសេសការ ផ្តល់ឱកាសដល់យុវជនកម្ពុជា ចេញ​ទៅ​បំពេញការងារស្ម័គ្រចិត្តទៅតាមគម្រោងផ្សេងៗ ដោយផ្តល់​គុណ​តម្លៃ​នូវ​អ្វីៗ​ដែល​ពួក​គាត់​បាន​ធ្វើ​ ដើម្បីឈានទៅពង្រីកខ្លួនក្លាយទៅជាសហគ្រិនឆ្នើម ឬជាអ្នកដឹកនាំខ្លំាងពូកែ ចូលរួម​ចំណែក​ដល់​ការ​អភិឌ្ឍសង្គម-សេដ្ឋកិច្ច។

ចំណែកក្រុមយុវជន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ ច្បាស់ជាត្រូវការចូលរួមពីប្រជាជន និង​យុវជន ​ដែលជាចលករដ៏សំខាន់ ជួយរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែង​តាម​រយៈ​ការ​ចូល​រួម​របស់យុវជននៅពេលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្ត ទុកដាក់ ដើម្បី​ចាប់​យក​ចំណេះ​ជំនាញ សម្រាប់ឈានទៅអភិវឌ្ឍខ្លួន ឆ្លើយតបទៅការងារ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាជំនាញ ដើម្បី​ទទួល​បាន​ឱ​កាសការងារក្នុងសង្គម។

សូមបញ្ជាក់ថា ជុំវិញការពង្រឹងសមត្ថភាពប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាណអប់រំ និង​ការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីបង្កើតផលិតភាព ធន​ធាន​មនុស្សប្រ​កប​ដោយសក្តានុពល ឱ្យបានគ្រប់គ្រាន់ និងដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូ​វ​ការ​ទី​ផ្សា​រ​ការ​ងា​រ និងការចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        106
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        82
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm