ខែមករាឆ្នាំនេះ សហភាពអឺរ៉ុបស្រូបយកទំនិញពីកម្ពុជាមានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ

2026/02/23 11:14:21 am        100

កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាទីផ្សារសហភាពអឺរ៉ុប ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារអាមេរិក បានបន្តកើនឡើងប្រមាណជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញឱ្យដឹងថា សម្រាប់ខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុបចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសទាំង ៥ បាននិងកំពុងជួយជ្រោមជ្រែងដល់នាំចេញរបស់ទំនិញកម្ពុជា ដោយបន្តមានកំណើនកើនឡើងល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។

ជាក់ស្តែងក្នុងខែដំបូងឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅអេស្បាញ មានទឹកប្រាក់ប្រមាណជាង ១១៨ លានដុល្លារ កើនឡើងជាង ១៤ ភាគរយ, អាល្លឺម៉ង់ ជាង ៨៣ លានដុល្លារ កើនជាង ២ ភាគរយ, ហូឡង់ ជិត ៧៦ លានដុល្លារ កើនជាង ៤ ភាគរយ, បារាំង ជាង ៤៥ លានដុល្លារ កើនជិត ១៣ ភាគរយ និងប្រទេសបែកហ្សិក មានទឹកប្រាក់ជិត ៤០ លានដុល្លារ កើនឡើង ជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេស្បាញ មានទឹកប្រាក់ សរុបជាង ១២០ លានដុល្លារ កើនជាង ១៥៨ ភាគរយ, អាល្លឺម៉ង់ ជាង ៩៥ លានដុល្លារ ថយចុះជាង -១៣ ភាគរយ, ហូឡង់ ៨២ លានដុល្លារ កើនជាង ៥៧ ភាគរយ, បារាំង ជិត ៥៨ លានដុល្លារ កើនជិត ២៤ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- បែកហ្សិក មានទឹកប្រាក់ជិត ៤២ លានដុល្លារ ថយចុះជាង -៥៧ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥។

សូមបញ្ជាក់ថា ក្នុងខែដំបូងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ
2026/02/23 01:10:02 pm        2
ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ដោយផ្តោតលើការពង្រឹងភាពប្រកួតប្រជែង លើសពីតម្លៃផលិតកម្មទាប
2026/02/23 12:42:32 pm        1
ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត
2026/02/23 12:25:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ

2026/02/23 01:10:02 pm
​ក្រសួងឧស្សាហកម្មបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ ដោយផ្តោតលើការពង្រឹងភាពប្រកួតប្រជែង លើសពីតម្លៃផលិតកម្មទាប
2026/02/23 12:42:32 pm
​ឯកឧត្តម សៅ សុខា ប្រកាសបង្កើតសាលាមត្ដេយ្យបាល់ទាត់ ក្រោយឃើញ​ចន្លោះប្រហោង​នៅមជ្ឈមណ្ឌលជាតិបាទី
2026/02/23 12:35:24 pm
​ជនជាតិអ៊ុយក្រែន និងពលរដ្ឋក្នុងប្រទេសមួយចំនួនចេញតវ៉ាអំពាវនាវឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមអ៊ុយក្រែនមុនខួប៤ឆ្នាំ
2026/02/23 12:32:42 pm
​ក្រសួងបរិស្ថាន ស្នើឱ្យអ្នកទេសចរណ៍​មកកម្សាន្តឱ្យបានច្រើនថែមទៀត​នៅតំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត
2026/02/23 12:25:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/23 03:38:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/22 01:29:53 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/22 09:53:19 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/19 09:59:49 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am