ព្រះខ័នរាជ យកឈ្នះគិរីវង់ ៥-០ រក្សាគម្លាត ៥ពិន្ទុក្នុងតំណែងកំពូលតារាង ក្រោយចប់ជុំទី២

2026/02/23 06:52:34 pm        179

ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់​សុខសែន​ជ័យ ៥-០ ដើម្បីពង្រឹងកៅអីកំពូលតារាង ដោយរក្សាគម្លាត ៥ពិន្ទុពីក្រុមឈរលេខរៀងទី២ ភ្នំពេញ​ក្រោន ក្រោយបញ្ចប់ការប្រកួតជុំទី២ ក្នុងដំណាក់កាលទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦។

ផ្ទុយពីជើងទី១ ដែលយកឈ្នះក្នុងដីត្រឹម ២-១ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រៅដីយ៉ាងចាស់ដៃ លើក្រុមមាន់គក់ ខេត្តតាកែវ ។ ៥គ្រាប់ ដែលជួយឲ្យក្រុមការពារតំណែងជើងឯក ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ Peprah Kwame ២គ្រាប់, Cristian Dos Santos ១គ្រាប់ និង Patrick Robson ២គ្រាប់។

ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បណ្ចប់ការប្រកួត ២ជុំ ក្នុងដំណាក់កាលទី១ ស្មើនឹង ២០ប្រកួតឈ្នះ ១៧ និងចាញ់ ៣ រកបាន ៥១ពិន្ទុ នាំមុខ ៥ពិន្ទុ លើក្រុមភ្នំពេញក្រោន ដែលឈរលេខ២ មាន ៤៦ពិន្ទុ តែនាំមុខក្រុមឈរលេខ៣ អង្គរថាយហ្គឺរ រហូតដល់ ១៥ពិន្ទុឯណោះ។

ការនាំមុខគូប្រជែងដ៏ច្រើនពិន្ទុបែបនេះ បានក្លាយជាផលចំណេញដ៏ធំ សម្រាប់ព្រះខ័នរាជស្វាយរៀង មុនឈានដល់ការប្រកួតដំណាក់កាលទី២ រវាងបេក្ខភាព ៦ក្រុមកំពូលតារាង(Top-6) ដែលនឹងត្រូវធ្វើការប្រកួតសន្សំពិន្ទុ ២ជុំ ស្មើនឹង ១០ប្រកួតទៀត ដើម្បីកាត់សេចក្ដីរកក្រុមកំពូលតារាង និងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ តែម្ដង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm