ថ្នាក់ដឹកនាំ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ​មក​ទស្សនកិច្ច និង​ចុះ MOU ជាមួយ​សាលា RUPP

2022/03/22 05:17:30 pm        193

​កីឡាជាតិ៖ លោក​សាស្ត្រាចារ្យ​ Yong-Kyu Ahn ប្រធាន​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ​ អម​ដំណើរ​ដោយ​មន្ដ្រី​ផ្សេងទៀត​បាន​ធ្វើ​ដំណើរ​មកដល់​កម្ពុជា​កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២ ដើម្បី​បំពេញ​បំពេញ​ទស្សនកិច្ច ពិសេស​ត្រៀម​ធ្វើ​ការ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ​(MOU) ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ដើម្បី​កិច្ច​សហប្រតិបត្តិការ​មួយ​ចំនួន​រវាង​សាកលវិទ្យាល័យ​រដ្ឋ​ទាំងពីរ។​

​ដំណើរ​មកដល់​កម្ពុជា​នេះ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​ឯកឧត្ដម​ អ៊ុក​ សិទ្ធិ​ជាតិ​ អគ្គនាយក អគ្គនាយកដ្ឋាន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រួម​ទាំង​ឯកឧត្ដម​បណ្ឌិត ជេ​ត​ ជាលី សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ​តាម​ការ​បញ្ជាក់​បេសកកម្ម​របស់​ប្រតិភូ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ នៅ​កម្ពុជា​នេះគឺ​មាន​រយៈពេល ៤​ថ្ងៃពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ហើយ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា​ស្អែក​នេះ លោក​សាស្ដ្រាចារ្យ​ Yong-Kyu Ahn នឹង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​ឯកឧត្តម​បណ្ឌិត ​ជេ​ត​ ជាលី លើ​របៀបវារៈ​សំខាន់ៗ​មួយ​ចំនួនដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ក្រៅពី​ការចុះ MOU ប្រតិភូ​សាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ​ដដែល ក៏​នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​តាម​ទីលាន​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​មួយចំនួន ទាំង​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដូចជា​ទីលាន​ហ្វឹកហាត់​កីឡាអត្តពលកម្ម តេ​ក្វាន់​ដូ WT យូ​ដូ គុន​ដាវ និង​កីឡា​ប្រដាល់សកល​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm