លី​ហេង ​ពី​ក្មេង​ចូលចិត្ត​មក​មើល​គេ​ប្រកួត​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា

2022/03/22 05:32:22 pm        152

ហែល​ទឹក៖ ក្នុង​កិច្ច​សម្ភាស​កម្មវិធី​ផ្ទះ​ស៊ី​ហ្គេម ២០២៣ របស់ ប៊ី​ធី​វី កីឡាករ អ៊ួ​ង លី​ហេង ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា​បាន​បញ្ជាក់​ថា ហេតុផលអ្វី​ដែល​គេ​ចូល​ហាត់​កីឡាហែលទឹក​គឺ​កើតឡើង​ដោយ​ក្តី​ស្រឡាញ់​តាំង​ពីក្មេង ហើយ​ពីមុន​រូបគេ​ជា​អ្នក​ដែល​តែងតែ​មក​មើល​គេ​ហាត់​ហែល​ទឹក និង​ប្រកួត​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​

​លី​ហេង វ័យ​ ១៩​ឆ្នាំ និង​ចាប់កំណើត​នៅ​រាជធានី​ភ្នំពេញ​បាន​បង្ហាញ​ក្តី​រីករាយ និង​រំភើប​ដែល​បាន​ជាប់​ជា​ជម្រើស​ជាតិ​ហែលទឹក និង​ត្រូវ​ទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេម ២០២១​ នា​ខែ​ឧសភា​ខាងមុខ​នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម ២០២៣​ នៅ​កម្ពុជា ខណៈ​ដែល​រូបគេ​ទទួល​បាន​ការ​ហ្វឹកហាត់​យ៉ាង​តឹងរ៉ឹង​។​ ចំពោះ​មុខកីឡាករ អ៊ួ​ង លី​ហេង ក៏ដូចជា​កីឡាករ-កីឡា​ការិនី​ហែល​ទឹក​ផ្សេងទៀត​ សុទ្ធតែ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​សម្រាប់​ស៊ី​ហ្គេម លទ្ធផល​យ៉ាង​ណា​​គេ​មិនទាន់​បញ្ជាក់​បាន​នៅ​ឡើយ​នោះ​ទេ តែ​នឹង​ខំ​ឱ្យ​អស់ពី​សមត្ថភាព​។​

​ដើម្បី​ទៅ​ចូលរួម​ការប្រកួត​ស៊ី​ហ្គេមនៅ​វៀតណាម​កំឡុង​ខែ​ឧសភា​ខាងមុខ និង​ស៊ី​ហ្គេម​នៅ​កម្ពុជាឆ្នាំ​២០២៣ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​បាន​ប្រមូល​ផ្តុំ​កីឡាករ-កីឡា​ការិនី ២៣​នាក់ ហើយ​ពេលនេះ​កីឡាករ-កីឡាការិនី​កំពុង​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​ខេត្ត​បាត់ដំបង​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm