លោក PUTIN និយាយថា ការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី គឺជា «អាទិភាពដាច់ខាត»

2026/02/23 09:54:57 pm        98

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថា ការអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី នាពេលបច្ចុប្បន្ន គឺជា «អាទិភាពដាច់ខាត» បន្ទាប់ពីការផុតកំណត់នៃសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយដែលនៅសល់ជាមួយសហរដ្ឋអាមេរិក។

លោក ពូទីន បាននិយាយនៅក្នុងសារវីដេអូមួយថា៖ «ការអភិវឌ្ឍនៃក្រុមនុយក្លេអ៊ែរចំនួនបី ដែលធានាសន្តិសុខរបស់រុស្ស៊ី និងធានានូវការទប់ស្កាត់ជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព និងតុល្យភាពនៃកងកម្លាំង នៅក្នុងពិភពលោក នៅតែជាអាទិភាពដាច់ខាត»។

សុន្ទរកថារបស់លោក បានធ្វើឡើងនៅ «ទិវាអ្នកការពារមាតុភូមិ» របស់រុស្ស៊ី ជាថ្ងៃឈប់សម្រាកមួយ ដែលជាឱកាសសម្រាប់ភាពរុងរឿងផ្នែកយោធា និងស្នេហាជាតិដែលគាំទ្រដោយវិមានក្រឹមឡាំង។

លោក ពូទីន បានប្តេជ្ញាថា នឹងបន្ត «ពង្រឹងកងទ័ព និងកងទ័ពជើងទឹក» និងទាញយកបទពិសោធយោធាពីជម្លោះជិត ៤ឆ្នាំ នៅអ៊ុយក្រែន។

លោកបាននិយាយថា គ្រប់ផ្នែកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធ នឹងត្រូវបានធ្វើឲ្យប្រសើរឡើង រួមទាំង «ការត្រៀមខ្លួនប្រយុទ្ធ ការចល័តរបស់ពួកគេ និងសមត្ថភាពរបស់ពួកគេ ក្នុងការធ្វើប្រតិបត្តិការគ្រប់លក្ខ ខណ្ឌទាំងអស់ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកបំផុតក៏ដោយ»។

ការអត្ថាធិប្បាយរបស់លោក ពូទីន បានកើតឡើងត្រឹមតែពីរថ្ងៃ មុនខួបលើកទី ៤ នៃការវាយប្រហាររបស់  រុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្កឲ្យមានសង្គ្រាមមួយដែលបានបំផ្លាញទីក្រុងនានា បង្ខំឲ្យមនុស្សរាប់លាននាក់រត់ភៀសចេញពីផ្ទះសម្បែង និងសម្លាប់មនុស្សយ៉ាងច្រើននៅទាំងសង់ខាង៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        11
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        11
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm