បណ្តាអង្គទូត និងទីភ្នាក់ងារបរទេសចំនួន២១ស្ថាប័ន ចុះពិនិត្យ​ជាក់ស្ដែង​នៅ​ទីតាំង​យោធាថៃ​ឈ្លាន​ពាន​ចូល​កម្ពុជាដោយដាក់ទូកុងតឺន័រ និងបន្លាលួសនៅភូមិជោគជ័យ និង​សួរ​សុខ​ទុក្ខ​ជន​ភៀស​សឹក​នៅ​មណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី

2026/02/23 10:04:41 pm        294

បន្ទាយមានជ័យ៖ បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជាសរុប ២១ ស្ថាប័ន បាន​ទៅ​ពិនិត្យ​ជាក់ស្ដែងផ្ទាល់នៅទីតាំងយោធាថៃឈ្លានពានចូលកម្ពុជា ក្នុងភូមិសាស្រ្ដ ភូមិជោគជ័យ ឃុំ​អូរបី​ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលកងទ័ពថៃរាយបន្លាលួស និង​ដាក់​ទូកុង​តឺន័រ​ឈ្លាន​ពាន​ចូលដែនអធិបតេយ្យភាពកម្ពុជា និងសួរសុខ​ទុក្ខជនភៀស​សឹក​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ចាន់​ស៊ី នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ដំណើរ​ចុះ​ពិនិត្យផ្ទាល់នេះ បានដឹកនាំដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងដំណើរចុះពិនិត្យមើលស្ថានការណ៍ព្រំដែននេះ បណ្ដាអង្គទូត និង​អង្គការ​អន្តរជាតិ​ទាំង​អស់​ក៏​បាន​ពិនិត្យ​មើល​ដោយផ្ទាល់ តំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ដែក​យោធា​ថៃ​ឈ្លាន​ពាន​ចូល​ក្នុងដែនអធិបតេយ្យភាពកម្ពុជា ដាក់ទូរកុងតឺន័រ និងបន្លាលួស ក្រោយមាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈ​សកម្ម​ភាព​ដាក់ទូរកុងតឺន័រ និងបន្លាលួសពី​សំណាក់​ក្រុម​យោធាថៃ​បាន​ធ្វើ​ឱ្យ​ជន​ស៊ីវិល​កម្ពុជា​រាប់​ពាន់​គ្រួសារ​មិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ និងបន្តស្នាក់នៅមណ្ឌល​ជនភៀសឹក​នៅ​ឡើយ។​

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា បច្ចុប្បន្ន មានជនភៀស​សឹក​ដែល​កំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាម ដែលជាជន​ស៊ីវិល​ស្លូត​ត្រង់​ត្រូវ​បាន​ជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយ​គ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។

សូមរម្លឹកថា បើទោះជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ហើយ​ដែល​ភាគី​ទាំងពីរបានឯកភាពគ្នា ជាពិសេសក្នុងចំណុចទី៤ ដែលបានចែងថា «ភាគី​ទាំង​ពីរ​ឯកភាព​អនុញ្ញាត​​ឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែល​រង​ផល​ប៉ះពាល់​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និង​ដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។ ផ្ទុយទៅ​វិញ​កង​កម្លាំង​ឈ្លាន​ពាន​ថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជា​មិន​អាច​ទទួល​យក​បាន​ជាដាច់ខាត តាមរយៈការរាយបន្លលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក៏បានប្រកាសតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជា​មិន​ទទួល​ស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់​ទឹក​ដី​ដោយ​ខុស​ច្បាប់​អន្តរជា​តិ ​តាមរយៈការប្រើប្រាស់កម្លាំងឡើយ។

សូមជម្រាបថា បណ្ដាអង្គទូត និងអង្គការអន្តរជាតិនានាក៏នឹងអញ្ជើញទៅទស្សនា​ផ្ទាំង​រូបគំនូ​រ​សិល្បៈ​ដើម្បី​សន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប ដែលផ្ទាំងរូបគំនូរនេះ គឺ​តាំង​បង្ហាញ​ពី​ការ​ពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លាន​ពាន​រប​ស់ក​ង​ទ័ព​ថៃ​មក​លើដែ​នអ​ធិបេត​យ្យក​ម្ពុជា។

បណ្ដាអង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm