រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ Yle របស់ប្រទេសហ្វាំងឡង់ថា ការសន្ទនារវាងរុស្ស៊ី និងហ្វាំងឡង់ នៅតែអាចធ្វើទៅបាន។

លោកស្រី Valtonen បានឆ្លើយតបទៅនឹងសំណួរមួយថាតើការសន្ទនាជាមួយទីក្រុងមូស្គូ នៅតែអាចធ្វើទៅបាននាពេលអនាគតដែរឬទេ ថា៖«ជាការពិតណាស់ នៅចំណុចណាមួយ... ទោះជាយ៉ាងណាក៏ដោយ យើងត្រូវឈានដល់កិច្ចព្រមព្រៀងទាក់ទងនឹងអ្វីដែលយើងចង់សម្រេចបានតាមរយៈការសន្ទនានេះ ហើយកំណត់ការទទួលខុសត្រូវ»។
ប្រមុខការទូតហ្វាំងឡង់រូបនេះ បាននិយាយថា លោកស្រីជឿជាក់ថា អឺរ៉ុបគួរតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងដំណើរការសន្តិភាពនេះ។

លោកស្រី Valtonen ក៏បានកត់សម្គាល់ផងដែរថា ហ្វាំងឡង់កំពុងពិចារណានៅពេលនេះ អំពីលទ្ធភាពនៃការចូលរួមជាមួយអតីតប្រធានាធិបតី Sauli Niinisto ក្នុងការចរចាជាមួយរុស្ស៊ី។
លោកស្រីបាននិយាយថា៖«យើងមានអ្នកចរចាជាច្រើនរូបដែលមានបទពិសោធ ហើយលោក Niinisto ពិតជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាមិនពាក់ព័ន្ធនៅពេលនេះទេ»។
រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់រូបនេះ ក៏បានចង្អុលបង្ហាញផងដែរថា រឿងដែលសំខាន់ គឺការដាក់ឲ្យដំណើរការកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអ៊ុយក្រែនដែលមានតម្លៃ ៩០ ពាន់លានអឺរ៉ូ (១០៦,0៣ ពាន់លានដុល្លារ) ដែលពីមុនត្រូវ បានរារាំងដោយប្រទេសហុងគ្រី៕