វិមានក្រឹមឡាំង៖ រុស្ស៊ីមិនគំរាមកំហែងអេស្តូនីទេ ប៉ុន្តែនឹងធ្វើអ្វីដែលចាំបាច់ ដើម្បីធានាសន្តិសុខ

2026/02/23 10:58:01 pm        205

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយលោក Pavel Zarubin អ្នកកាសែតមកពីសារព័ត៌មាន Vesti ថា រុស្ស៊ីមិនគំរាមកំហែងអេស្តូនី ឬប្រទេសដទៃទៀតទេ ប៉ុន្តែខ្លួននឹងតែងតែធ្វើអ្វីដែលចាំបាច់ ដើម្បីធានាសន្តិសុខរបស់ខ្លួន។

ប្រសិនបើអេស្តូនីមានអាវុធនុយក្លេអ៊ែរដែលតម្រង់ដាក់រុស្ស៊ី ទីក្រុងមូស្គូនឹងតម្រង់អាវុធនុយក្លេអ៊ែររបស់ខ្លួនសំដៅអេស្តូនីវិញ។ លោកបាននិយាយនៅពេលត្រូវគេសួរសំណួរដោយផ្ទាល់ថា៖ «អេស្តូនីគឺនៅជិតយើងណាស់ ហើយយើងមិនគំរាមកំហែងអេស្តូនីដូចប្រទេសអឺរ៉ុបដទៃទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីអេស្តូនីដែលតម្រង់មកយើង អាវុធនុយក្លេអ៊ែររបស់យើង នឹងត្រូវតម្រង់ទៅទឹកដីអេស្តូនី ហើយអេស្តូនីត្រូវតែយល់ច្បាស់ឲ្យអំពីរឿងនេះ។ រុស្ស៊ីនឹងតែងតែធ្វើអ្វីដែលខ្លួនត្រូវធ្វើ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន ជាពិសេសនៅពេលនិយាយអំពីបញ្ហាទប់ស្កាត់នុយក្លេអ៊ែរ»។ 

នាពេលមុននេះ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបាល់ទិកនេះ លោក Margus Tsahkna បានថ្លែងថា អាជ្ញាធរអេស្តូនី មិនបានច្រានចោលការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ប្រទេសនោះទេ ប្រសិនបើការសម្រេចចិត្តបែបនេះ ត្រូវបានធ្វើឡើង ក្នុងក្របខ័ណ្ឌនៃផែនការការពារជាតិរបស់អង្គការណាតូ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm