មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិមានស្រី្តមកពិនិត្យផ្ទៃពោះជាង ១,៤ ម៉ឺននាក់ និងសម្រាលជិត៣ពាន់នាក់

2026/02/23 11:18:32 pm        133

ភ្នំពេញ ៖ នាយកមនី្ទរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ស្រី្តមកពិនិត្យផ្ទៃពោះ មានចំនួន ១៤,៨០១នាក់ ស្រី្តដែលមកសម្រាល សរុបចំនួន២,៨៩២នាក់។

​ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស យ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ, នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦នេះ។

 លោកនាយកមនី្ទរពេទ្យកុមារជាតិ បន្តថា មន្ទីរពេទ្យកុមារជាតិ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណរដ្ឋបាល មានភារកិច្ច ពិនិត្យ ព្យាបាលថែទាំជំងឺ និងការពារកុមារ ចាប់ពីពេលនៅក្នុងផ្ទៃម្តាយ ពេលកើតរហូត ដល់អាយុ១៨ឆ្នាំ គ្រប់ស្រទាប់ វណ្ណៈ មិនរើសអើងអ្នកមាន ឬ អ្នកក្រ មិនប្រកាន់ពូជសាសន៍ សាសនា មិនប្រកាន់និន្ទាការ នយោបាយ។ ដោយពិនិត្យឃើញថាមានទារកដែលទើបនឹងកើតមកមានបញ្ហាសុខភាព ត្រូវបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ ដើម្បីព្យាបាល ហើយពេលបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវធ្វើឱ្យស្ថានភាពទារកកាន់តែធ្ងន់ធ្ងរ ឬបាត់បង់ជីវិតមុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដូចនេះទើបមន្ទីរពេទ្យកុមារជាតិ បានស្នើសុំក្រសួងសុខាភិបាលក្នុងការរៀបចំផ្នែកសម្ភពនេះឡើង និងបានរៀបចំបើកដំណើការបណ្តោះអាសន្នផ្នែកសម្ភព នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និងបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីជួយពិនិត្យ ព្យាបាលដល់ស្រ្តី និងស្រ្តីមានផ្ទៃពោះ និងជួយថែទាំទារកទើបនឹងកើតមកមានបញ្ហាសុខភាព មានភាពងាយស្រួលក្នុងជួយសង្គ្រោះ និងការចូលរួមការកាត់បន្ថយអត្រាមរណភាពទារកផងដែរ។

​លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថាទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូនថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm