ភាពតានតឹងលើដីធ្លីរវាងសហគមន៍ពីរ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) កំពុងប្រែក្លាយទៅជាជម្លោះប្រដាប់អាវុធបន្តិចម្តងៗ ដែលបានឈានដល់ជាយក្រុងនៃរដ្ឋធានី Kinshasa ។
ភាពតានតឹងនេះ បានចាប់ផ្តើមជាមួយនឹងជម្លោះរវាងកសិករជួល និងម្ចាស់ដី ធ្វើឲ្យប៉ះពាល់ដល់ជំនឿសាសនា ហើយបន្ទាប់មកបាននាំឲ្យមានការប្រយុទ្ធគ្នាពិតប្រាកដជាមួយកាំភ្លើង និងកាំបិត។
ជម្លោះនៅក្នុងតំបន់ខ្ពង់រាប Bateke ដែលមានជីជាតិ ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ (៤០ម៉ាយ) ភាគឦសាននៃរដ្ឋធានីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអូសបន្លាយអស់រយៈពេលជិត ៤ឆ្នាំមកហើយ ហើយបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់រួចទៅហើយ។

មានព័ត៌មានតិចតួចអំពីជម្លោះនេះ បានលេចឮដល់ពិភពខាងក្រៅ ដែលត្រូវបានគ្របដណ្ដប់ដោយអំពើហិង្សាដែលកំពុងផ្ទុះឡើងនៅភាគខាងកើតនៃប្រទេសអាហ្វ្រិកកណ្តាលដ៏ធំល្វឹងល្វើយ ចាប់តាំងពីការងើបឡើងវិញ នៃក្រុមប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល M23 នៅចុងឆ្នាំ ២០២១៕
