ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung មាននូវជំនួបនៅក្នុងទីក្រុងសេអ៊ូលនាថ្ងៃចន្ទនេះ ជាមួយប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva ជាទីដែលពួកគេបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានពាណិជ្ជកម្ម រ៉ែសំខាន់ៗ បច្ចេកវិទ្យា និងវប្បធម៌ ។

លោក Lee និយាយថា មេដឹកនាំទាំង ២មានគម្រោងបង្កើនទំនាក់ទំនងទ្វេភាគីដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយនិងធ្វើឲ្យប្រទេសពួកគេធ្វើការរួមគ្នា ដើម្បគាំទ្រស្ថិរភាពនៅឧបទ្វីបកូរ៉េ ។
ប្រធានាធិបតីកូរ៉េខាងត្បូងនិយាយប្រាប់សន្និសីទសារព័ត៌មានរួមគ្នាថា សន្តិភាពផ្អែកលើស្ថានភាពជាទីដែលជម្លោះមិនត្រូវការ គឺជាទម្រង់ដ៏ខ្លាំងក្លាបំផុតនៃសន្តិសុខ ។
មេដឹកនាំទាំង ២ បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ១០ រួមទាំងវិស័យពាណិជ្ជកម្ម រហូតដល់គោលនយោបាយឧស្សាហកម្ម រ៉ែ សេដ្ឋកិច្ចឌីជីថល កសិកម្ម វេជ្ជសាស្រ្ត បច្ចេកវិទ្យាជីវសាស្ត្រ ការផ្លាស់ប្តូរធុរកិច្ចខ្នាតតូច និងការធ្វើគោលនយោបាយរួម ប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតានអ៊ីនធឺណិត គ្រឿងញឿន និងការគំរាមកំហែងឆ្លងដែនផ្សេងទៀត ។
ប្រេស៊ីលដែលជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតរបស់កូរ៉េខាងត្បូងនៅអាមេរិកខាងត្បូង នឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយជាផ្នែកសំខាន់នៃរបៀបវារៈរបស់ពួកគេ ៕
