ឆាដបិទព្រំដែនជាមួយស៊ូដង់ បន្ទាប់ពីការប៉ះទង្គិចគ្នាសម្លាប់ទាហាន ៥នាក់

2026/02/24 01:59:19 am        121

ប្រទេសឆាដបានបិទព្រំដែនភាគខាងកើតរបស់ខ្លួន ជាមួយស៊ូដង់ នាថ្ងៃចន្ទ (ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦) បន្ទាប់ពីការប៉ះទង្គិចគ្នានៅចុងសប្តាហ៍ ដែលទាក់ទងនឹងសង្គ្រាមស៊ីវិលនៅស៊ូដង់ បានសម្លាប់ទាហានឆាដ ៥នាក់។ នេះបើតាមប្រភពចំនួន ២ ដែលបានប្រាប់សារព័ត៌មាន Reuters។

ជម្លោះ នៅក្នុងប្រទេសស៊ូដង់ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលបានផ្ទុះឡើងនៅក្នុងខែមេសា ឆ្នាំ២០២៣ បានរីករាលដាលដល់ទឹកដីឆាដម្ដងម្កាល ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងខូចខាតទ្រព្យសម្បត្តិ។

មន្ត្រីឆាដម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា ការប៉ះទង្គិចគ្នា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក រវាងកងកម្លាំង RSF និងយុទ្ធជនកងជីវពលដែលស្មោះត្រង់នឹងរដ្ឋាភិបាលស៊ូដង់ នៅក្នុងទីក្រុងព្រំដែន Tine បានសម្លាប់ទាហាន ៥នាក់ និងជនស៊ីវិល ៣នាក់ ហើយមនុស្ស ១២នាក់ផ្សេងទៀតបានរងរបួស។

ចំណែកមន្ត្រីឆ្មាំព្រំដែនម្នាក់ នៅទីក្រុង Tine បានបញ្ជាក់ពីការស្លាប់របស់ទាហានទាំង ៥រូប និងបាននិយាយថា វិធានការសន្តិសុខបន្ថែម គឺត្រូវការចាំបាច់ ដើម្បីការពារជនស៊ីវិល នៅខាងទឹកដីឆាដ។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ប្រភពទាំង២ បានប្រាប់ថា កងទ័ពឆាដបន្ថែមទៀត កំពុងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ។

រដ្ឋាភិបាលឆាដ បានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទថា ព្រំដែននឹងនៅតែបិទរហូតដល់មានការជូនដំណឹងបន្ថែម ដោយលើកឡើងពី «ការរំលោភចូលម្តងហើយម្តងទៀត និងការរំលោភបំពានដែលប្រព្រឹត្តដោយកងកម្លាំងនៅក្នុងជម្លោះ នៅស៊ូដង់»។

កងទ័ពស៊ូដង់ និងកងកម្លាំង RSF មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        69
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        101
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm