ពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ឆ្លុះបញ្ចាំងពីសង្រ្គាមរយៈពេល ៤ឆ្នាំនៅអ៊ុយក្រែន

2026/02/24 03:35:29 am        57

នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ និយាយថា ពួកគេសង្ឃឹមថានឹងទទួលបានសន្តិភាព ពេលដែលអ៊ុយក្រែនខិតជិតដល់ខួប ៤ឆ្នាំនៃការវាយលុកពេញបន្ទុករបស់រុស្សី ។

ពលរដ្ឋភាគច្រើននិយាយថា ពួកគេសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយនឹងត្រូវចុះហត្ថលេខា ប៉ុន្តែមិនមែននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះនោះទេ ។ 

លោកយាយ Yurii Dolhov វ័យ ៧០ឆ្នាំនិយាយថា សង្រ្គាមនឹងមិនអាចបញ្ចប់បាននោះទេនៅក្នុងខែមីនា ឬខែមេសា វាអាចនឹងបន្តរហូតដល់ដំណាច់ឆ្នាំនេះ ពេលដែលមានការខ្សត់ខ្សោយទាំងស្រុងនូវសេដ្ឋកិច្ចរបស់រុស្ស៊ី ។

ចំណែកឯអ្នកស្រី Nataliia Rykhlevska វ័យ ៥៤ឆ្នាំ ដែលកូនប្រុស និងប្តីរបស់គាត់ កំពុងបម្រើកងទ័ព និយាយថា សង្រ្គាមបានផ្លាស់ប្តូរតម្លៃពេលវេលា ។ ដូច្នេះហើយ អ្នកធ្វើអ្វីៗសព្វថ្ងៃនេះ គឺអ្នកលេងជាមួយកូនរបស់អ្នក អ្នកមិនបោសសម្អាតផ្ទះសម្បែង អ្នកមិនចម្អិនអាហារ ។ អ្នករស់នៅគ្រាន់តែបំពេញជីវិតប្រចាំថ្ងៃរបស់អ្នកប៉ុណ្ណោះ ។

បើទោះបីជាជួបការលំបាក ដោយសារដាច់ចរន្តអគ្គិសនី និងភាពមិនច្បាស់លាស់យ៉ាងណាក្តី អ្នកស្រី Rykhlevska និយាយថា អ្នកស្រីត្រៀមខ្លួនរួចរាល់ក្នុងការស៊ូទ្រាំ ដរាបណាវាចាំបាច់ ដើម្បីឲ្យអ៊ុយក្រែនសម្រេចបានជ័យជំនះ ។

ដោយឡែក អ្នកស្រី Oksana Nahaivska គឺជាគ្រូបង្រៀនវ័យ ៥០ឆ្នាំម្នាក់ ដែលកូនប្រសារប្រុសរបស់គាត់កំពុងបម្រើកងទ័ព បានបង្ហាញនូវការតាំងចិត្តស្រដៀងគ្នានេះ ។

អ្នកស្រីនិយាយថា បើសិនជាពួកយើងបានស៊ូទ្រាំអស់រយៈពេល ៤ឆ្នាំមកហើយនោះ អ្នកស្រីជឿជាក់ថា ពួកយើងនឹងបន្តស៊ូទ្រាំយូរជាងនេះទៀត ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm