ស្ថានទូតបារាំងប្រចាំនៅកម្ពុជាប្រារព្ធពិធីខួប៣០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានបារាំងនៅកម្ពុជា

2022/03/22 06:13:01 pm        751

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នាល្ងាចថ្ងៃទី២១មីនាម្សិលមិញ បានរៀបចំ​ពិធី អបអរ​ខួប​៣០ឆ្នាំ​ នៃការបង្កើតវិទ្យាស្ថានបារាំងនៅកម្ពុជា។ ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នក​សម្របសម្រួល​ជាតិ​កម្ពុជា​អម​អង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី(OIF) និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ 

វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) គឺជាស្ថាប័នរបស់ក្រសួងការបរទេសបារាំង ដែលមាន​បេសកកម្ម​លើក​ស្ទួយកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌នៅក្រៅប្រទេសបារាំង។ ស្ថាប័ន​នេះ​បាន​ដើរតួនាទីសំខាន់ណាស់ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និង​កម្ពុជាក្នុង​វិស័យវប្បធម៌ សិល្បៈ ការអប់រំ និងការបណ្តុះបណ្តាល។ ក្នុងន័យនេះ វិទ្យាស្ថាន​បារាំង​បង្ហាញ​ជូនសាធារណជននូវកម្មវិធីផ្សេងៗ ដូចជាការតាំងពិព័រណ៍ ការបញ្ចាំងភាពយន្ត ការប្រគុំ​តន្ត្រី សន្និសីទ ។ល។ ក្រៅពីការផ្សព្វផ្សាយវប្បធម៌បារាំង វិទ្យាស្ថានបានបង្កើត​គម្រោង​ជា​ច្រើន​ជាមួយ​ដៃគូ​ក្នុងស្រុកនៅកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរវប្បធម៌។ 

លោកឯកអគ្គរដ្ឋទូតបារាំងបានរំលឹកថា កាលពីដើម វិទ្យាស្ថានបារាំងនៅកម្ពុជា មានឈ្មោះថា ជាសម្ព័ន្ធភាពបារាំង ដែលប្រជាជននៅទីក្រុងភ្នំពេញជាច្រើនតែងហៅថា សាលាអាលីយ៉ង់។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ សម្ព័ន្ធភាពបារាំងបានក្លាយ​ទៅជា​មជ្ឈ​មណ្ឌល​វប្បធម៌បារាំង ហើយបន្ទាប់មក នៅឆ្នាំ២០១១ បានដាក់ឈ្មោះថាជាវិទ្យាស្ថានបារាំងនៅកម្ពុជា។ ប៉ុន្មាន​​ឆ្នាំ​មកនេះ វិទ្យាស្ថានបារាំងបានក្លាយទៅជាតួអង្គសំខាន់មួយក្នុងការលើកកម្ពស់ភាសា និងវប្បធម៌បារាំង ក៏ដូចជាវប្បធម៌កម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ពិធីរំលឹកខួប៣០នេះត្រូវបានប្រារព្វធ្វើដំណាលគ្នាជាមួយនឹងការអបអរទិវាហ្រ្វង់កូហ្វូនីអន្តរជាតិ ដែលតែងរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ខែមីនានៅតាមបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។  

ថ្លែងនៅក្នុងកម្មវិធីនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានលើកឡើងថា ក្នុងនាមឯកឧត្តមផ្ទាល់ និងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបានសម្តែងសេចក្តី​សោមនស្ស​រីករាយ​ចូលរួមអបអរសាទរខួបលើកទី៣០ នៃការបង្កើតវិទ្យាស្ថានបារាំងនៅកម្ពុជា ដែលត្រូវបានរៀបចំឡើងដោយមានសកម្មភាព និងព្រឹត្តិការណ៍វប្បធម៌ជាច្រើន។  ឯកឧត្តម​រដ្ឋមន្រ្តី​បាន​សម្តែងការពេញចិត្តចំពោះទំនាក់ទំនងមិត្តភាព និងការឲ្យតម្លៃ​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​កម្ពុជា និងប្រទេសបារាំងនៅក្នុងវិស័យអប់រំ និងការផ្លាស់ប្តូរវប្បធម៌ ដែលផ្តោត​លើភាព​ចម្រុះ​នៃវប្បធម៌ គុណតម្លៃនៃការសន្ទនា ស្មារតីនៃទំនើបកម្ម និងការបើកចំហ។ ក្រៅពីនេះ ឯកឧត្តម​រដ្ឋមន្រ្តីក៏បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ឯកឧត្តមក្នុងការធ្វើការជាមួយស្ថាប័ន និងរដ្ឋាភិបាលបារាំង ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​បារាំង​-កម្ពុជា​នៅ​ក្នុង​វិស័យអប់រំ​៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm