សហរដ្ឋអាមេរិកនិយាយថា ប្រទេសចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរយ៉ាងធំ

2026/02/24 06:54:34 pm        72

កាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ប្រទេសចិនពីការពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយបានអះអាងថា ទីក្រុងប៉េកាំងបានធ្វើតេស្តនុយក្លេអ៊ែរជាសម្ងាត់ ដោយទាមទារជាថ្មីម្តងទៀតថាវាជាផ្នែកមួយនៃសន្ធិសញ្ញាគ្រប់គ្រងអាវុធនាពេលអនាគត។

ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការផុតកំណត់នៅដើមខែនេះនៃសន្ធិសញ្ញា New START ជាសន្ធិសញ្ញាចុងក្រោយរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរកំពូលៗ មានសហរដ្ឋអាមេរិក និងរុស្ស៊ី បានបង្ហាញពីលទ្ធភាពក្នុងការសម្រេចបាននូវ «កិច្ចព្រមព្រៀងកាន់តែប្រសើរ» រួមទាំងទីក្រុងប៉េកាំងផងដែរ។ ប្រទេសចិនបានបដិសេធជាសាធារណៈនូវការអំពាវនាវឱ្យចូលរួមក្នុងការចរចាស្តីពីសន្ធិសញ្ញាត្រីភាគីថ្មី។

លោក Christopher Yeaw ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធនិងមិនរីកសាយអាវុធ បាននិយាយក្នុងសន្និសីទសារព័ត៌មានស្តីពីការរំសាយអាវុធនៅទីក្រុងហ្សឺណែវថា សន្ធិសញ្ញា New START មានចំណុចខ្វះខាតច្រើន។ លោកបាននិយាយថា «ប្រហែលជាចំណុចខ្វះខាតធំបំផុតរបស់វាគឺថា សន្ធិសញ្ញា New Start មិនបានរាប់បញ្ចូលការបង្កើតអាវុធនុយក្លេអ៊ែរដែលមិនធ្លាប់មានពីមុនមក ដោយចេតនា ឆាប់រហ័ស និងមិនច្បាស់លាស់ដោយប្រទេសចិន»។ លោកបានចោទប្រកាន់ថា «ទោះបីជាមានការអះអាងផ្ទុយពីនេះក៏ដោយ ប្រទេសចិនបានពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនដោយចេតនា និងដោយគ្មានការរឹតត្បិត គ្មានតម្លាភាព ឬការចង្អុលបង្ហាញណាមួយអំពីបំណង ឬចំណុចបញ្ចប់របស់ប្រទេសចិន»។

ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក មានអាវុធនុយក្លេអ៊ែរជាង ៥.០០០ គ្រាប់ នេះបើយោងតាមក្រុមយុទ្ធនាការដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព ICAN។ ប៉ុន្តែសន្ធិសញ្ញា New START ដែលផុតកំណត់នៅថ្ងៃទី ៥ ខែកុម្ភៈ បានរឹតត្បិតសហរដ្ឋអាមេរិក និងរុស្ស៊ី ឲ្យមានក្បាលគ្រាប់នុយក្លេអ៊ែរ១.៥៥០គ្រាប់ ដែលត្រូវដាក់ពង្រាយសម្រាប់ភាគីម្ខាងៗ ជាចំនួនដែលទីក្រុងវ៉ាស៊ីនតោននិយាយថា ប្រទេសចិនកំពុងមានការកើនឡើងងឆាប់រហ័ស។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm