ព្យុះព្រិលវាយប្រហារភាគឦសានសហរដ្ឋអាមេរិក បង្កការរំខានយ៉ាងទូលំទូលាយទាំងផ្លូវគោកនិងផ្លូវអាកាស

2026/02/24 07:13:39 pm        87

ព្យុះព្រិលដ៏ខ្លាំងក្លាមួយបានទម្លាក់ព្រិលកម្រាស់ជាង ៧៦សង់ទីម៉ែត្រ នៅទូទាំងផ្នែកខ្លះនៃភាគឦសានសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ដោយនាំឱ្យការធ្វើដំណើរស្ទើរតែជាប់គាំងសម្រាប់ប្រជាជនរាប់លាននាក់ ខណៈស្ថានភាពដ៏អាក្រក់នេះបាននាំឱ្យអាជ្ញាធរបិទផ្លូវថ្នល់ បិទសេវាកម្មរថភ្លើង ហើយបង្ខំឱ្យលុបចោល និងពន្យារពេលជើងហោះហើរសរុបជិតប្រហែល ១ម៉ឺនជើង។

ផ្ទះសម្បែង និងអាជីវកម្មរាប់សិបម៉ឺនកន្លែងបានដាច់ចរន្តអគ្គិសនី ហើយមន្ត្រីនានា រួមទាំងអភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បានជំរុញកុំឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ដើម្បីឱ្យក្រុមសង្គ្រោះបន្ទាន់អាចសម្អាតផ្លូវបាន ហើយសាលារៀននៅទីក្រុងញូវយ៉ក និងទូទាំងតំបន់ ត្រូវបានបិទដំណើរការ ដោយបន្ថែមថា ទីក្រុងញូវយ៉ក នៅតែស្ថិតក្នុងស្ថានភាពអាសន្ន។

អ្នកឧតុនិយមមកពីសេវាអាកាសធាតុជាតិអាមេរិក បាននិយាយថា ព្រិលធ្លាក់កម្រាស់ជិតកន្លះម៉ែត្រ គ្របដណ្ដប់ពាសពេញឧទ្យាន Central Park នៃទីក្រុងញូវយ៉ក និងកម្រាស់ជាង ៣៥ សង់ទីម៉ែត្រនៅទីក្រុងបូស្តុន។ គេហទំព័រតាមដានការដាច់ចរន្តអគ្គិសនីរបស់អាមេរិក បាននិយាយថា ផ្ទះសម្បែង និងអាជីវកម្មជាង ៦សែនកន្លែង នៅទូទាំងសហរដ្ឋអាមេរិក ពុំមានអគ្គិសនីប្រើប្រាស់នោះទេ គិតត្រឹមរសៀលថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។

នៅថ្ងៃចន្ទដដែលនោះ មានរដ្ឋយ៉ាងតិចចំនួន ៧រដ្ឋ បានប្រកាសគ្រាអាសន្ន ដោយសារតែព្យុះដ៏ខ្លាំងក្លានេះ។ យោងតាមគេហទំព័រតាមដានជើងហោះហើរ FlightAware បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរជាង ៧.៤០០ ជើង គិតត្រឹមរសៀលថ្ងៃចន្ទ និងបានពន្យារពេលជើងហោះហើរចំនួន ២.៣០០ ជើងទៀត ខណៈតួលេខនោះ រួមបញ្ចូលទាំងជើងហោះហើរជាង ១.៨០០ ជើងដែលត្រូវបានលុបចោលសម្រាប់ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ នេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm