ក្រសួងសុខាភិបាល ប្រកាសយុទ្ធនាការជាតិ «វីរុសបំប្លែងថ្មីអូមីក្រុង ឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នកនិងគ្រួសារ»

2022/03/22 06:29:03 pm        508

ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមានហានិភ័យធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ នៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។

យុទ្ធនាការជាតិ «វីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងឆ្លងលឿនខ្លាំងជាងមុន អាចបង្កឲ្យមាន​ហានិភ័យ​ធ្ងន់ធ្ងរដល់អ្នក និងគ្រួសារ» ក្រោមវត្តមានឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, និងលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី វេជ្ជបណ្ឌិត Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំកម្ពុជា។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មកដល់ខែមីនា ឆ្នាំ២០២២នេះ គឺរយៈពេល​ជាងពីរឆ្នាំ​ហើយដែលយើងបានប្រកៀកស្មារួបរួមគ្នា​ ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លាជាមួយជំងឺកូវីដ-១៩ ក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងទទួលបានជោគជ័យជាទីមោទនៈ។ ប៉ុន្ដែវីរុសកូវីដ-១៩ ជាប្រភេទវីរុសដែល​ងាយ​បំប្លែងខ្លួនថ្មី ធ្វើឲ្យវាមានលទ្ធភាពអាចបន្តការរាតត្បាតលើសកលលោក។

អង្គការសុខភាពពិភពលោកបានទទួលស្គាល់ទោះបីអត្រាស្លាប់នៃជំងឺកូវីដ-១៩ ​បានថយចុះ ហើយ​ប្រទេស​មួយ​ចំនួនក្នុងពិភពលោក​បាន​បន្ធូរបន្ថយ​ការអនុវត្តវិធានការសុខាភិបាលក៏ដោយ ក៏ការ​បញ្ចប់​ការរីករាលដាលនៃជំងឺកូវីដ-១៩ ​អាចនៅវែងឆ្ងាយទៀតជាពិសេសជាមួយវត្តមានវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ​ដែលសព្វថ្ងៃនេះ កំពុងតែរាតត្បាតនៅលើពិភពលោកនៅឡើយ។ ដូច្នេះការកែរប្រែឥរិយាបទទម្លាប់រស់នៅពីទម្លាប់ចាស់​ មករស់នៅតាមគន្លងប្រកតីភាពថ្មី របស់​បុគ្គល គ្រួសារ និងសហគមន៍ដោយនិរន្តរភាពពិតជាមានសារៈសំខាន់ណាស់ ហើយជាក់ស្តែង​ក្នុង​រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជនយើងក៏បានផ្លាស់ប្តូរទម្លាប់មករស់នៅក្នុងគន្លង​ប្រតីភាពថ្មី​ហើយដែរ ដូចជាការអនុវត្ត ៣ការពារ៖ ការពាក់ម៉ាស់ រក្សាគម្លាត​ លាងសម្អាតដៃ ៣កុំ៖ កុំទៅកន្លែងមានមនុស្សកុះករច្រើន​ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ​កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា​ កុំកៀកស្មាគ្នា ​និងបានចូលរួមយ៉ាង​ផុសផុល​ក្នុងការទៅ​ចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង​ដូសមូលដ្ឋាន និងដូសជំរុញ ដែលធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសឈានមុខ​ដែលបានចាក់វ៉ាក់​សាំងកូវីដ-១៩​ច្រើនជាងគេដល់ប្រជាជន។

ជាមួយគ្នានោះលោកស្រី វេជ្ជបណ្ឌិត លី អាយលែន បានសង្កត់ធ្ងន់ថា ​ក្នុងដំណើរឆ្ពោះទៅមុខ យើង​ត្រូវបន្តកសាងបន្ថែមលើភាពជោគជ័យនេះ។ ​យើងត្រូវបន្តវិនិយោគ​លើប្រព័ន្ធ​សុខាភិបាល និង​កសាង​សមត្ថភាពបុគ្គលិកថែទាំសុខភាព ​និងសមត្ថភាពសហគមន៍​។ ​ខណៈដែលជំងឺកូដ-១៩ ជាសោកនាដកម្មសាកលមួយ ជំងឺកូវីដ-១៩ ​គ្រោះមហន្តរាយនេះក៏បង្កើតជាឱកាសផងដែរ។ ឱកាសទាំងនោះ រួមមានឱកាសក្នុងការបង្កើនសមត្ថភាពមន្ទីរពិសោធន៍ ​ពង្រឹងប្រព័ន្ធតាម​ដានជំងឺ និងឱកាសធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលទាំងមូលសម្រាប់ការឆ្លើយតប​នាពេលបច្ចុប្បន្ន និងសម្រាប់គ្រាអាសន្នសុខភាពសាធារណៈនាពេលអនាគត៕អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm