បំណាក់ដីល្បប់ និងទឹកជំនន់ បានបិទផ្លូវហាយវ៉េ និងបំផ្លាញលំនៅឋានរាប់រយខ្នងនៅប៉េរូ

2026/02/24 07:23:31 pm        69

បំណាក់ដី និងទឹកជំនន់ បានវាយប្រហារតំបន់ Ica និងតំបន់ Arequipa របស់ប្រទេសប៉េរូ ដោយបានបិទផ្លូវហាយវ៉េ យានយន្តត្រូវជាប់គាំង ហើយសហគមន៍នានាត្រូវស្ថិតនៅឯកោ ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្តនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ។

វីដេអូបានបង្ហាញពីរថយន្តដឹកទំនិញមួយគ្រឿងបានក្រឡាប់ ហើយរថយន្តជាច្រើនទៀតកំពុងព្យាយាមធ្វើដំណើរតាមផ្លូវលិចទឹក ខណៈនគរបាលបានជួយអ្នកដំណើរជាប់គាំងខ្លួនឆ្លងកាត់ដោយថ្មើរជើង។

នៅតំបន់ Cayma និតំបន់ Arequipa រថយន្តមួយគ្រឿងទំនងជាត្រូវបានកប់បាត់ពាក់កណ្តាល នៅក្រោមដីល្បប់ ហើយលំនៅឋានច្រើនខ្នងបានរង្គើហៀបនឹងបាក់ស្រុត បន្ទាប់ពីទឹកជំនន់ដ៏គំហុកបានវាយបោកបក់ហូរនាំដី និងបំផ្លាញផ្លូវថ្នល់។

អាជ្ញាធរតំបន់ បានស្នើសុំឱ្យរដ្ឋាភិបាលជាតិប្រកាសរដ្ឋក្នុងគ្រាអាសន្ន និងបញ្ជូនគ្រឿងចក្រធុនធ្ងន់ពីក្រសួងដឹកជញ្ជូន កសិកម្ម និងលំនៅឋាន ដើម្បីពន្លឿនកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

យោងតាមគណៈរដ្ឋមន្ត្រីរបស់ប្រទេសប៉េរូបានឲ្យដឹងថា ស្រុកជាង៧០០ នៅទូទាំងប្រទេសត្រូវបានប្រកាសក្នុងស្ថានភាពគ្រាអាសន្ន ដែលបង្ហាញស្ទើរតែពាក់កណ្តាលនៃស្រុកទាំងអស់។ ការព្យាករអាកាសធាតុនិយាយថាភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតែបន្តនៅទូទាំងតំបន់ឆ្នេរ និងតំបន់ភ្នំអង់ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈនេះ។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        9
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm