ប្រទេសជិត ២០ និងអង្គការក្នុងតំបន់ថ្កោលទោសការពង្រីកការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់វេសបែង

2026/02/24 09:22:06 pm        106

ប្រទេសជិត ២០ សម្ព័ន្ធរដ្ឋអារ៉ាប់ និងអង្គការសហប្រតិបត្តិការឥស្លាម (OIC) បានរួមគ្នាថ្កោលទោសចំពោះការសម្រេចចិត្តថ្មីៗរបស់អ៊ីស្រាអែលក្នុងការពង្រីកការគ្រប់គ្រងខុសច្បាប់លើតំបន់វេសបែង( West Bank)។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ រដ្ឋមន្ត្រីការបរទេសនៃប្រទេសនានា រួមមានអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងហ្ស៊កដានី ក្នុងចំណោមប្រទេសដទៃទៀត រួមជាមួយអគ្គលេខាធិការនៃអង្គការក្នុងតំបន់ បានថ្កោលទោសចំពោះវិធានការមួយចំនួន ដែលពួកគេបាននិយាយថា នឹងចាត់ថ្នាក់ដីប៉ាឡេស្ទីនឡើងវិញជា «ដីរដ្ឋ» របស់អ៊ីស្រាអែល បង្កើនល្បឿនសកម្មភាពតាំងទីលំនៅ និងពង្រឹងរដ្ឋបាលអ៊ីស្រាអែលបន្ថែមទៀត នៅក្នុងទឹកដីដែលប្រទេសនេះគ្រប់គ្រង។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា ការតាំងទីលំនៅ និងការសម្រេចចិត្តពាក់ព័ន្ធរបស់អ៊ីស្រាអែល បង្កើតបានជា «ការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ» រួមទាំងសេចក្តីសម្រេចដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

យោងតាមសេចក្តីថ្លែងការណ៍ វិធានការទាំងនេះ គឺជាផ្នែកមួយនៃគន្លងមួយដែលមានគោលបំណងផ្លាស់ប្តូរការពិតជាក់ស្តែង ដោយជំរុញ «ការដាក់បញ្ចូលទឹកដីដែលមិនអាចទទួលយកបាន» និងធ្វើឲ្យប៉ះពាល់ ដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

ពួកគេបានអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលកែប្រែការសម្រេចចិត្តទាំងនោះជាបន្ទាន់ គោរពកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងជៀងវាងសកម្មភាពដែលនឹងផ្លាស់ប្តូរជាអចិន្ត្រៃយ៍នូវស្ថានភាពផ្លូវច្បាប់ និងរដ្ឋ     បាលនៃទឹកដីប៉ាឡេស្ទីន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        88
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        77
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        73

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm