ព្រះខ័នរាជ ជួបគិរីវង់ ខណៈ ISI ស្វាគមន៍ភ្នំពេញក្រោន បើកឆាកវគ្គ ១/៤ ពានសម្ដេចតេជោ ហ៊ុន សែន

2026/02/24 09:29:43 pm        183

ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ចំនួន ២គូ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ និងក្រុម ISI ដង្កោសែនជ័យ ត្រូវស្វាគមន៍ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន។

នេះគឺជាការប្រកួតដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រក្នុងវគ្គដ៏សំខាន់ ទោះបីក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ហាក់មានប្រៀបលើគូប្រជែង តែក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គេរំពឹងថា គីរីវង់សុខសែនជ័យ និង ISI ដង្កោសែនជ័យ អាចនឹងក្លាយជាឧបសគ្គដ៏ធំសម្រាប់ក្រុមទាំងពីរ។

មុនជួបគ្នានៅវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនេះ សម្រាប់ព្រះខ័នរាជស្វាយរៀង គឺបានទម្លាក់ក្រុមបាត់ដំបងយូណាយធីត ១៧-៣ នៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមខ្លាំងអង្គរថាយហ្គឺរ ៤-៣។ ចំណែកក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុម អឹមអូអាយ កំពង់ដេវ៉ា ៣-២ និងក្រុមភ្នំពេញក្រោន បានយកឈ្នះទម្លាក់សមាគមបាល់ទាត់ខេត្តត្បូងឃ្មុំ ដោយលទ្ធផល ១៣-០។

ដោយឡែកការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២គូទៀត គឺក្រុមកងយោធពលខេមរភូមិន្ទ ត្រូវជួបបឹងកេត និងណាហ្គាវើលដ៏ ត្រូវជួបក្រុមវិសាខា ដែលគ្រោងធ្វើឡើងនាថ្ងៃទី៤ ខែមីនា មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នាថ្ងៃទី១១ និងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកំណត់ជោគវាសនាក្រុមត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងរដូវកាលនេះ៕ អត្ថបទ លី ឈុនឡា



 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm