អាមេរិក​និយាយ​ថា ខ្លួន​នៅតែ​ចង់​បន្ត​បើក​ច្រក​ការទូត​ជាមួយ​រុស្ស៊ី​

2022/03/22 06:48:26 pm        1.2 K

​សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហរដ្ឋ​អាមេរិក និង​រុស្ស៊ី​នឹង​នៅតែ​រក្សា​បេសកកម្ម​ការទូត​របស់​ខ្លួន ក្នុង​ការ​បើកចំហ​ទ្វារ​ទំនាក់​ទំនង​របស់​ប្រទេស​រៀង​ៗ​ខ្លួន ហើយ​នឹង​រក្សា​ច្រក​ដោះស្រាយ​ជម្លោះ។​

​កាល​ពី​ពេល​ថ្មីៗ​នេះ​ក្រុង Moscow បាន​កោះ​អញ្ជើញ​ឯកអគ្គរដ្ឋទូត​អាមេរិក ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោកប្រធានាធិបតី Joe Biden ដែល​មិន​អាច​ទទួល​យក​បាន​លើ​សម​ភាគី​រុស្ស៊ីលោក Vladimir Putin ដោយ​ព្រមាន​ថា ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ជិត​ដួល​រលំ​ហើយ​។ លោក Price បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង Washington ថា វា​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ច្រក​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​។ ការ​បើក​ទ្វារ​ការ​សន្ទនា​គឺ​សំខាន់​ណាស់ ពិសេស​អំឡុង​ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​បែបនេះ ពិសេស​អំឡុង​ពេល​មាន​ជម្លោះ​បែបនេះ។

​លោក​បាន​បន្ថែម​ថា យើង​បាន​ស្វែងរក​ការ​រក្សា​វត្តមាន​ច្រក​ការទូត​ក្នុង​ទីក្រុង Moscow ហើយ​យើង​ព្យាយាម​អូសទាញ​រុស្ស៊ីដើម្បី​អាច​បន្ត​រក្សា​វត្ត​មាន​កា​រ​ទូត​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​ គួរ​រម្លឹក​ថា កាលពី​សប្ដាហ៍​មុន​លោក Biden បាន​ហៅ​លោក Putin ​ថា ​ជា​ឃាតក និង​ឧក្រិដ្ឋជន​សង្គ្រាម៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        79
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        112
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm