មន្រ្តីទីក្រុងគីវ៖ កិច្ចចរចាសន្តិភាពអ៊ុយក្រែនជុំបន្ទាប់ អាចនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ

2026/02/24 09:44:56 pm        118

សារព័ត៌មានទួរគី បានរាយការណ៍ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនថា លោក Kyrylo Budanov ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទ (២៣ កុម្ភៈ) ថា កិច្ចចរចាជុំបន្ទាប់រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងបំណងបញ្ចប់សង្រ្គាមដ៏បង្ហូរឈាម អាចនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ និងថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ក្នុងសប្ដាហ៍នេះ។

អ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាជាច្រើនជុំមកហើយនៅទីក្រុងអាប៊ូដាប៊ី និងហ្សឺណែវ ខណៈទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងបញ្ចប់សង្គ្រាមរយៈពេលបួនឆ្នាំ ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ ក្នុងឆ្នាំ២០២២។ ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះគឺជាខួបគម្រប់ ៤ឆ្នាំពេញនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

យោងតាមទីភ្នាក់ងារសារព័ត៌មាន RBC-Ukraine លោក Budanov បាននិយាយថា កិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៊ី កំពុងខិតជិតដល់ចំណុចដែលភាគីនានានឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយថាតើ «បន្តសង្គ្រាមនេះ ឬឆ្ពោះទៅរកសន្តិភាព»។ នៅពេលត្រូវសាកសួរពីជុំបន្ទាប់នៃកិច្ចចរចា លោក Budanov បាននិយាយថា «លោកគិតថានៅចុងសប្តាហ៍នេះ» ប៉ុន្តែលោកមិនបានលម្អិតច្រើននោះទេ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា លោករំពឹងថា កិច្ចចរចាជុំថ្មីជាមួយរុស្ស៊ី ដែលជាជុំទី៤ នឹងធ្វើឡើងនៅមុនចុងខែកុម្ភៈនេះ ក្នុងប្រទេសស្វីស។ រុស្ស៊ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលរបស់អាមេរិក បានធ្វើកិច្ចចរចាសន្តិភាពជុំទីបី នៅទីក្រុងហ្សឺណែវ របស់ស្វីស នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ បន្ទាប់ពីកិច្ចចរចាពីរជុំមុន នៅរដ្ឋធានីអាប៊ូដាប៊ី របស់អេមីរ៉ាតអារ៉ាប់រួម កាលពីដើមខែកុម្ភៈ និងក្នុងខែមករា ឆ្នាំ២០២៦ នេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm