មនុស្ស ៧ នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះសង្គ្រោះបន្ទាន់នៅប្រទេសឥណ្ឌា

2026/02/24 10:10:16 pm        118

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃអង្គារ (២៤ កុម្ភៈ) នេះថា មនុស្សទាំង ៧នាក់ នៅលើយន្តហោះសង្គ្រោះបន្ទាន់ខ្នាតតូច Beechcraft ដែលបានធ្លាក់នៅរដ្ឋ Jharkhand ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ បានស្លាប់ទាំងអស់ ដែលក្នុងនោះរួមមានបុគ្គលិក ២នាក់ អ្នកជំងឺដែលជាបុរសឈ្មោះ Sanjay Kumar និងសាច់ញាតិរបស់អ្នកជំងឺរូបនេះ។

អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិលឥណ្ឌា បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះ Beechcraft C90 ដែលដំណើរការដោយក្រុមហ៊ុន Redbird Airways បានហោះចេញពីក្រុង Ranchi ដែលជារដ្ឋធានីរបស់រដ្ឋ ប៉ុន្តែបានស្នើផ្លាស់ប្តូរផ្លូវហោះហើរដោយសារបញ្ហាអាកាសធាតុ ហើយក្រោយមក យន្តហោះនេះបានបាត់បង់ទំនាក់ទំនង និងការទាក់ទងជាមួយរ៉ាដា ជាបន្តបន្ទាប់។

លោក Keerthishree G អនុប្រធានស្រុក Chatra ជាទីដែលគ្រោះថ្នាក់បានកើតឡើង បាននិយាយថា «ក្រុមមន្រ្តីបានយកសាកសពចេញទាំងអស់ ហើយបញ្ជូនទៅធ្វើកោសល្យវិច័យ និងស៊ើបអង្កេតបន្ថែមទៀត»។ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល និយាយថា មន្រ្តីមួយក្រុមមកពីការិយាល័យស៊ើបអង្កេតគ្រោះថ្នាក់យន្តហោះរបស់ឥណ្ឌា ត្រូវបានបញ្ជូនទៅស៊ើបអង្កេតមូលហេតុ។

យោងតាមក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះបនាឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន គឺបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ហើយអាចចំណាយពេលយ៉ាងហោចណាស់ ១ឆ្នាំដើម្បីស៊ើបអង្កេត។

សាច់ញាតិរបស់អ្នកជំងឺរូបនោះ បានប្រាប់អ្នកយកព័ត៌មានថា លោក Sanjay Kumar បានរងរបួសក្នុងអគ្គិភ័យ ហើយដំបូងឡើយកំពុងទទួលការព្យាបាលនៅក្រុង Ranchi ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ទៅៗ ទើបត្រូវនាំលោកទៅកាន់ទីក្រុងញូវដែលី ដោយប្រើយន្តហោះសង្គ្រោះបន្ទាន់នោះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm