មួយឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម ជំរុញការងារចុះបញ្ជី SMEs សម្រេចបានជិត ១.២៦២ មូលដ្ឋាន

2026/02/24 11:17:42 pm        299

ក្រសួងឧស្សាហកម្ម នៅឆ្នាំ២០២៥, ជំរុញការងារចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម ​មានចំនួនសរុប ១.២៦២ មូលដ្ឋាន បច្ចុប្បន្នបាន​កំពុងបន្ត​លើកក​ម្ពស់​ម្ចាស់​សហគ្រាស​កែច្នៃ​ផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើម ក្នុងស្រុក ដើម្បីជំរុញឱ្យ វិស័យនេះ​មាន​ភាព​ប្រកួត​ប្រជែង​កាន់តែខ្លាំង។

តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញកា​រ​អភិវឌ្ឍ​វិស័យ​សហ​គ្រាស​ធុន​តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រសួង អនុវត្តលើការងារចុះបញ្ជី​សហ​គ្រាស​ធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបបានចំនួន ១.២៦២ មូលដ្ឋាន ចេញ​វិញ្ញាបន បត្រដំណើរការ បានចំនួន ១.១៤៨ មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១.៣៦៧ មូលដ្ឋាន បង្កើតបានការងារថ្មីចំនួន ២៣ ពាន់នាក់ ក្នុងនោះសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម​ដែលបិទ មានចំនួន ៤៣៧ មូលដ្ឋាន ថមថយកំលាំងពលកម្មជាង ៧ ពាន់នាក់។

ជុំវិញការចុះបញ្ជីនេះដែរ បើគិតត្រឹមបំណាច់ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបាន ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបជាង ៤៤ ម៉ឺនមូលដ្ឋាន ក្នុងនោះមានសហគ្រិនជាស្ត្រី ៨ ពាន់ មូលដ្ឋាន និងមានពលកម្មចំនួនជាង ៤៩ ម៉ឺននាក់ (ស្ត្រីជាង ១៥ ពាន់នាក់) បច្ចុប្បន្នជុំវិញវិស័យនេះ ក្រសួង បាននិងកំពុងបន្តលើក កម្ពស់ដល់ម្ចាស់សហគ្រាសកែច្នៃផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក ដើម្បីជំរុញឱ្យវិស័យនេះមានភាពប្រកួតប្រជែង កាន់តែខ្លាំង។

ជុំវិញសហគ្រាសដែលចុះបញ្ជីតាមវិស័យ នៅក្នុងឆ្នាំ២០២៥ រួមមាន៖ អាហារ ភេសជ្ជៈ និងបារី មានចំនួន ៥៥៥ មូលដ្ឋាន, ឧស្សាហ កម្មតម្បាញ កាត់ដេរ ចាក់កាបូប និងស្បែកជើង ១៦៩ មូលដ្ឋាន, ឧស្សាហកម្មឈើ និងផលិតផលពីឈើ (មិនមែនគ្រឿងសង្ហារឹម) ១៤ មូលដ្ឋាន, ផលិតផលក្រដាស ១៩ មូលដ្ឋាន, ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងផ្លាស្ទិក ៣០៩ មូលដ្ឋាន, ផលិតផលពីរ៉ែ មិនមែនលោហៈ ៤៤ មូលដ្ឋាន, ឧស្សាហកម្មកែច្នៃលោហៈ ៩៩ មូលដ្ឋាន, សង្ហារឹម ២១ មូលដ្ឋាន និងផ្នែកឧស្សាហកម្មផ្សេងៗ មានចំនួន ៣២ មូលដ្ឋាន៕ អត្ថបទ៖ សុម រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        118
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        230
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        216

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm