Paulo Dybala នឹង​ចាក​ចេញពី Juventus ដំណាច់​រដូវ​កាល​នេះ​ក្រោយ​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ

2022/03/22 12:07:37 pm        2.8 K

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Paulo Dybala គ្រោង​នឹង​ចាក​ចេញពី Juventus នៅ​ដំណាច់​រដូវ​កាល​នេះ​ដោយ​គ្មាន​តំលៃ​ផ្ទេរ បន្ទាប់ពី​ការចរចា​កិច្ចសន្យា​ថ្មី​បរាជ័យ​។ ​​កិច្ចសន្យា​របស់​កីឡាករ​វ័យ ២៨ឆ្នាំ​រូបនេះ​នឹង​អស់​សុពលភាព​នៅ​ដំណាច់​រដូវ​កាល​នេះ ខណៈ​ការចរចា​រយៈពេល ២ម៉ោង​ពេញ​ជាមួយ​តំណាង​ក្លិប Juventus រឿង​កិច្ចសន្យា​ថ្មី​មិនអាច​ទៅមុខ​។

​​កន្លងមក Dybala បានទទួល​ការចាប់អារម្មណ៍ និង​ធ្វើ​ទំនាក់ទំនង​ពី​ក្លិប​អង់គ្លេស​ពីរ Manchester United និង Tottenham Hotspur​។ ​​រយៈពេល ៧ឆ្នាំកន្លងមក Paulo Dybala ឈ្នះ​ពាន​លី​គ​កំពូល​អ៊ីតាលី Serie A ប្រាំ​សម័យ​ជាមួយ Juventus និង Coppa Italia ៤ដងតាំងពី​ផ្លាស់​ពី Palermo នៅ​ឆ្នាំ២០១៥​។ ​​របួស​បានធ្វើឱ្យ Dybala មិនសូវ​ជាប់​ជំរើស​ដំបូង​ឡើយ​រដូវ​កាល​នេះ តែ​រកបាន ១៣គ្រាប់​ក្នុងការ​បង្ហាញខ្លួន ២៩ប្រកួត​គ្រប់​ក្របខណ្ឌ​។ ​​រំលឹកថា ​កាលពី​ខែសីហា​កន្លងមក Spurs ធ្លាប់​ហ៊ាន​ឱ្យ​ថ្លៃ ៦៤.៤លាន​ផោន​ដើម្បី​យក Dybala ពី Juventus តែ​មិនបាន​សំរេច​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm