ចិនចាត់វិធានការលើអង្គភាពជប៉ុនចំនួន ៤០ ដោយសារទំនាក់ទំនងយោធា

2026/02/24 11:46:51 pm        59

នៅថ្ងៃអង្គារ (ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦) ក្រសួងពាណិជ្ជកម្មចិន បានចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន និងអង្គភាពជប៉ុនចំនួន ៤០ ដោយលើកឡើងពីក្ដីបារម្ភអំពីសន្តិសុខជាតិ ជុំវិញទំនាក់ទំនងយោធារបស់ពួកគេ។

ក្រសួងបានដាក់ចេញនូវការគ្រប់គ្រងការនាំចេញលើអង្គភាពចំនួន ២០ ក្នុងនោះរួមទាំងក្រុមហ៊ុន Mitsubishi និងទីភ្នាក់ងារអវកាសជប៉ុន ដោយចោទប្រកាន់ពួកគេថា បានជួយលើកកម្ពស់សមត្ថភាពយោធារបស់ជប៉ុន។ ហើយក្រសួងបានរាប់បញ្ចូលអង្គភាពជប៉ុន ២០ បន្ថែមទៀត ក្នុងនោះរួមទាំងក្រុមហ៊ុន Subaru ទៅក្នុង «បញ្ជីតាមដាន» ដែលតម្រូវឲ្យមានការពិនិត្យឡើងវិញយ៉ាងតឹងរ៉ឹង លើការនាំចេញនូវ «របស់របរប្រើប្រាស់បានទាំងយោធា និងស៊ីវិល»។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា៖ «វិធានការទាំងនេះ មានគោលបំណងទប់ស្កាត់សកម្មភាពធ្វើយោធូបនីយកម្មឡើងវិញ និងមហិច្ឆតានុយក្លេអ៊ែររបស់ជប៉ុន ហើយមានភាពស្របច្បាប់ សមហេតុផល និងត្រឹមត្រូវតាមច្បាប់ទាំងស្រុង»។

ក្រសួងបានបញ្ជាក់ថា៖ «វិធានការចុះបញ្ជីស្របច្បាប់របស់ចិន ផ្តោតតែលើអង្គភាពជប៉ុនមួយចំនួនតូចប៉ុណ្ណោះ ពោលគឺជាវិធានការពាក់ព័ន្ធដែលផ្តោតលើរបស់របរប្រើប្រាស់បានទាំងយោធា និងស៊ីវិល ហើយមិនប៉ះពាល់ដល់សេដ្ឋកិច្ចធម្មតា (ការដោះដូរទំនិញ) និងពាណិជ្ជកម្មរវាងចិន និងជប៉ុនទេ»។ ក្រសួងបានបន្ថែមថា៖ «អង្គភាពជប៉ុនដែលស្មោះត្រង់ និងគោរពច្បាប់ មិនមានអ្វីដែលត្រូវព្រួយបារម្ភនោះឡើយ»។

ក្រុមហ៊ុននានាអាចដាក់ពាក្យស្នើសុំឲ្យដកចេញពី «បញ្ជីតាមដាន» ប្រសិនបើពួកគេសហការជាមួយលក្ខខណ្ឌផ្ទៀងផ្ទាត់របស់ទីក្រុងប៉េកាំង។

ប្រទេសចិនបានបង្កើនសម្ពាធលើប្រទេសជិតខាងរបស់ខ្លួន ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងកាលពីខែវិច្ឆិកាថា ទីក្រុងតូក្យូអាចនឹងមានវិធានការយោធា ចំពោះការវាយប្រហារលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងបានប្ដេជ្ញាថា នឹងគ្រប់គ្រងដោយកម្លាំង ប្រសិនបើចាំបាច់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm