យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ចូលរួមលើកកម្ពស់ និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ច

2022/03/22 12:33:42 pm        553

ភ្នំពេញ៖ ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងការបូប គឺសំដៅផ្លាស់ប្តូរឧស្សាហកម្មមួយ ដែលមានចីរភាពបរិស្ថាន មានភាពធន់មានតម្លៃបន្ថែមខ្ពស់ ជាមូលដ្ឋានគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចឲ្យបានមុនឆ្នាំ ២០២៧ ដើម្បីឈានទៅសម្រេចចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លើកឡើងនៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្តជាផ្លូវការ​នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍​វិស័យកាត់​ដេរផលិត​ស្បែកជើង និង​កាបូប​កម្ពុជា ២០២២-២០២៧ នៅថ្ងៃទី២១ ​ខែ មីនា ឆ្នាំ២០២២ នេះថា ​បច្ចុប្បន្នកម្ពុជា​បាន​ឈាន​ចូល​ដល់ដំណាក់កាលថ្មី ​នៃការផ្លាស់ប្តូរ​រចនា​សម្ព័ន្ធ ​ដែល​ទាមទារ​ឲ្យយុទ្ធសាស្រ្តថ្មីនេះ សំដៅប្រែក្លាយ​ និងពង្រីកមូលដ្ឋានកំណើនពីការពឹងផ្អែកលើឧស្សាហកម្មអតិពលកម្ម ទៅ​ជា​ឧស្សាហកម្មផ្អែក​លើជំនាញ ​មាន​ផលិតភាព ​និងតម្លៃបន្ថែមខ្ពស់ ដើម្បីបន្តរក្សាបាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុងរយៈពេលវែង។

តាមរយៈយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង ​និងការបូបកម្ពុជា ២០២២-២០២ ៧ នេះ គឺជាការ​សំដៅផ្លាស់ប្តូរ​នៃឧស្សាហកម្មទាំងនេះ ឲ្យទៅជាឧស្សាហកម្មមួយ ជាមូលដ្ឋានគាំទ្រដល់​ពិពិធកម្ម​សេដ្ឋកិច្ច ​ឲ្យបានមុនឆ្នាំ ២០២៧ និងដើម្បីឈានទៅសម្រេចបាននៃក្តីប្រាថ្នា​របស់​រាជ​រដ្ឋាភិបាល​ ក្នុងការប្រែក្លាយ​តាមចក្ខុវិស័យ​ប្រទេសមានចំណូល​មធ្យម​កម្រិតខ្ពស់នៅឆ្នាំ ​២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ការដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យកាត់ដេរ ស្បែកជើង និងការបូប​ គឺជាការធ្វើបច្ចុប្បន្នភាពឡើងវិញ​លើផល​ប៉ះពាល់ និង​ការរីកចម្រើន, ការគិតគូរទាន់ពេលវេលា ​ដើម្បីជម្រុញ​ការអភិវឌ្ឍ ​ឲ្យរត់ទាន់សភាពការ នៃការប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិ។

ចំណែក ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់​ឃើញថា ​វិស័យកាត់ដេរ​ ជួយទ្រទ្រង់ក្នុងវិបត្តិកូវីដ និងបង្កើតការងារ ស្រពលេប្រទេសផ្សេងៗ​កំពុង​ជួបវិបត្តិនៃការរីករាលដាលជម្ងឺកូវីដ ១៩ ​ខណៈដែលកម្ពុជាគ្រប់គ្រងវិបត្តិនេះបាន។ ប៉ុន្តែវិស័យកាត់ដេរ ​ស្បែកជើង និងការបូបនេះ អាចមានភាពផុយស្រួយ នៅពេលប្រទេសដ៍ទៃបាន​ចាប់ផ្តើមឡើងវិញ ​។ ចំណែកកម្រិតនៃការប្រកួតប្រជែងនៅកម្ពុជាក៏ទាបជាងគេដែរ។

ចាប់តាំងពីចុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០ ​រហូតដល់ឆ្នាំ ២០០៨, វិស័យកាត់ដេរបានរួមចំណែកប្រមាណ ៩៥% ​និងបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ​២០០៩ ​មកដល់បច្ចុប្បន្ន, វិស័យនេះ​នៅ​បន្តឈរ​នៅ​លំដាប់ទីមួយ​ ពោលគឺ​ រួមចំណែកជាមធ្យមជាង ៧០% នៃ​ការ​នាំចេញ​សរុប​របស់​កម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm