សេចក្ដីរាយការណ៍៖ រុស្ស៊ីកំពុងស៊ើបអង្កេតស្ថាបនិក Telegram ជាផ្នែកនៃសំណុំរឿងព្រហ្មទណ្ឌ

2026/02/25 01:42:21 am        50

ដោយដកស្រង់ពីទីភ្នាក់សន្តិសុខសហព័ន្ធ (FSB) សារព័ត៌មានគ្រប់គ្រងដោយរដ្ឋ Rossiyskaya Gazeta បានរាយការណ៍ថា ប្រទេសរុស្ស៊ីកំពុងស៊ើបអង្កេតស្ថាបនិករបស់កម្មវិធីផ្ញើសារ Telegram គឺលោក Pavel Durov ដែលជាផ្នែកនៃសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹង «ការសម្របសម្រួលសកម្មភាពភេរវកម្ម»។

លោក Durov មិនអាចទាក់ទងបានភ្លាមៗឡើយ ដើម្បីសុំការអត្ថាធិប្បាយ អំពីសេចក្ដីរាយការណ៍នេះ ប៉ុន្តែនៅប៉ុន្មានថ្ងៃថ្មីៗនេះ Telegram បានបដិសេធការចោទប្រកាន់ជាច្រើនពីរុស្ស៊ី ដែលថា កម្មវិធីនេះ គឺជាជម្រកសុវត្ថិភាព សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម និងត្រូវបានសម្របសម្រួលដោយចារកម្មលោកខាងលិច និងអ៊ុយក្រែន។

នៅក្នុងអត្ថបទមួយ ដែលខ្លួនបានប្រាប់ថា «ផ្អែកលើប្រភពពី FSB របស់ប្រទេសរុស្ស៊ី» សារព័ត៌មាន Rossiyskaya Gazeta បានរាយការណ៍ថា៖ «សកម្មភាពរបស់ប្រធានកម្មវិធីផ្ញើសារ Telegram លោក P. Durov កំពុងត្រូវបានស៊ើបអង្កេត ដែលជាផ្នែកនៃសំណុំរឿងព្រហ្មទណ្ឌដោយជាប់សង្ស័យបទល្មើសព្រហ្មទណ្ឌ ក្រោមកថាខណ្ឌទី ១.១ នៃមាត្រាទី ២០៥.១ (ការផ្ដល់ជំនួយដល់សកម្មភាពភេរវកម្ម) នៃក្រមព្រហ្មទណ្ឌរបស់ប្រទេសរុស្ស៊ី"។

Telegram ដែលប្រាប់ថា ខ្លួនមានអ្នកប្រើប្រាស់សកម្មជាង ១ពាន់លាននាក់នៅទូទាំងពិភពលោក មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        77
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        121
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm