យន្តហោះ ​Boeing ធ្លាក់​នៅ​ប្រទេស​ចិន​អ្នកដំណើរ ១៣២​នាក់​នៅ​លើ​នោះ​គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់

2022/03/22 07:29:20 pm        10.1 K

​ចិន៖ ក្រុម​អ្នក​ជួយសង្គ្រោះ និង​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ជាច្រើន​នាក់​បន្ថែម​ទៀត បាន​ទៅដល់​ទីតាំង​ធ្លាក់​យន្តហោះក្នុង​តំបន់​ស្វយ័ត Guangxi Zhuang ភាគ​ខាង​ត្បូង​ប្រទេស​ចិនកាលពី​យប់​ថ្ងៃ​ចន្ទ ខណៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​និយាយថា គ្មាន​សញ្ញា​ពី​អ្នក​នៅ​រស់រានមានជីវិតនៅលើ​ជើងហោះហើរ​ក្នុងស្រុក​មួយ​នេះឡើយ​។​

​យន្តហោះ Boeing 737 (​ជើងហោះហើរ MU5735) របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines មាន​ផ្ទុកមនុស្ស ១៣២នាក់បាន​ធ្លាក់​ចូលទៅក្នុង​តំបន់ភ្នំ​ក្បែរ​ភូមិ Molang បណ្តាល​ឲ្យមាន​អគ្គិភ័យ​។ យន្តហោះ​បាន​ហោះចេញពី​ទីក្រុង Kunming ទី​រួម​ខេត្ត​ Yunnan ភាគ​និរតី​ប្រទេសចិនទៅកាន់​ទីក្រុង Guangzhou ខេត្ត​ Guangdong ភាគខាងត្បូង​ប្រទេស​ចិន​។​ ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល​ចិនបាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា ​មនុស្ស ១៣២នាក់​នៅលើ​យន្តហោះ មាន​អ្នកដំណើរ ១២៣នាក់ និង​សមាជិក​បុគ្គលិក​យន្តហោះ ៩នាក់។ ក្រុម​អ្នក​សង្គ្រោះច្រើនជាង ​៧៦០​នាក់បាន​ទៅដល់​កន្លែងកើតហេតុ​ និង​បានចាប់ផ្តើម​ប្រតិបត្តិការ​ជួយសង្គ្រោះ និង​តាមដាន​បញ្ហា​។

​ការិយាល័យ​ដឹកជញ្ជូន​ក្រុង Wuzhou បានដាក់​ពង្រាយ​រថយន្ត​ក្រុង​ចំនួន ២៩គ្រឿង និង​តាក់ស៊ីចំនួន ៥០គ្រឿងដើម្បី​មក​ទទួលយក​អ្នកជំនាញ និង​សមាជិកគ្រួសារអ្នកដំណើរ​តាម​យន្តហោះ​។ ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern Airlines បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ជនរងគ្រោះចំពោះ​អ្នកដំណើរ និង​សមាជិក​បុគ្គលិក​ដែល​បាន​បាត់​បង់ជីវិត​ក្នុងហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ពី​ចំនួន​អ្នកស្លាប់​នោះទេ ហើយ​ក្រុមហ៊ុនអាកាសចរណ៍បាននិយាយនៅក្នុង​សេចក្តីថ្លែងការណ៍​ថា មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​កំពុងស្ថិត​ក្រោម​ការ​ស៊ើបអង្កេតនៅឡើយ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm